ជាទូទៅ អាហារសមុទ្រជាអាហារជាទីពេញនិយមសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្ដែអ្នកតែងមានការងឿងឆ្ងល់ថា ហេតុអ្វីមនុស្សមួយចំនួនតែងមានប្រតិកម្មជាមួយនឹងអាហារសមុទ្រ ទោះជាអ្នកចូលចិត្តបរិភោគយ៉ាងណា ក៏ត្រូវឈប់បរិភោគភ្លាមៗ។ ក្នុងករណីមួយចំនួនរោគសញ្ញាធ្ងន់ធ្ងរ និងអាចគម្រាមកំហែងដល់អាយុជីវិតទៀតផង។ អ្នកសិក្សាមួយចំនួនបានបង្ហាញថា ការប្រតិកម្មជាមួយគ្រឿងសមុទ្រគឺជាការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំទៅនឹងប្រូតេអ៊ីន នៅក្នុងសត្វសមុទ្រ និងទឹកសាបមួយចំនួនដែលរួមមានដូចជា៖ សម្បកខ្យង បង្គា ក្ដាម អយស្ទ័រក្រឡុក បង្កង ឬមឹក។

បន្ទាប់ពីបរិភោគអាហារសមុទ្រ ដែលជាហេតុបង្កឱ្យមានប្រតិកម្មនោះ ជាធម្មតាមានរោគសញ្ញាដូចជា៖
•ហៀរសំបោររមាស់ ឬកន្ទួលលើស្បែក
•តឹងច្រមុះហឺត ពិបាកដកដង្ហើម
•ហើមមុខ បំពង់ក បបូរមាត់ អណ្ដាត ឬផ្នែកផ្សេងៗនៃរាងកាយដូចជា ត្រចៀកក បាតដៃ ម្រាមដៃជាដើម
•ឈឺពោះ រាគរួស ចង់ក្អួត
•មានអារម្មណ៍វិលមុខ ឬដួលសន្លប់
•ការឈឺចាប់ដូចម្ជុលក្នុងមាត់៕