ចំពោះអ្នកដែលចង់បានរាងស្គម ឬចង់រក្សារាងឱ្យនៅតែស្លីមស្អាតនោះ កាហ្វេខ្មៅសុទ្ធ ឬលាយជាមួយទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាបនោះ មានកាឡូរីទាបជាពិសេសជាមួយនឹងជាតិកាហ្វេអ៊ីនដែលអាចជួយសម្រួលប្រព័ន្ធរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយបានថែមទៀត។

១. ទទួលទានជាមួយអាហារពេលព្រឹក មានប្រសិទ្ធភាពក្នុងការបង្កើនសមាសធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ដែលអាចរក្សាគីឡូជាងការទទួលទានភេសជ្ជៈដែលមានជាតិស្ករ ព្រមទាំងជួយស្បែកមិនឆាប់ចាស់ជ្រីវជ្រួញទៅតាមវ័យថែមទៀត។

២. ទទួលទានកាហ្វេ៣០នាទី ក្រោយពេលបាយ អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ ជួយសម្រួលដល់ការរំលាយអាហារ និងជួយមិនឱ្យរាងកាយរក្សាទុកជាតិខ្លាញមិនល្អ។

៣. ទទួលទានកាហ្វេ៣០នាទីមុនពេលហាត់ប្រាណ អាចជួយឱ្យឈាមរត់បានស្រួល ជាពិសេសជួយបង្កើនការដុតបំផ្លាញកាឡូរីកាន់តែច្រើនពីការហាត់ប្រាណ បញ្ចេញញើសនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយដាស់ស្មារតី និងជួយបង្កើនកម្លាំងឱ្យអ្នកហាត់ប្រាណកាន់តែបានយូរថែមទៀត៕