ភ្នំពេញ៖ ថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០២១​ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសជាផ្លូវការ បើកឱកាសអោយដៃគូរពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ភេសជ្ជះ សំភារៈប្រើប្រាស់ និងសេវាកម្មកម្សាន្តទាំងក្នុង និង ក្រៅស្រុក ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល អោយបានមុនផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខាងមុខនេះ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខនឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ក្នុងឆ្នាំ ២០២១នេះ។

https://1.bp.blogspot.com/-UVzlEDiJVNI/YB4ortWjZUI/AAAAAAAAf6s/otFGenHOwa479WAY8sen0so5fUKbSTiHwCLcBGAsYHQ/s6000/DSC00321.JPGលោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីនេះថា “ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់ ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីតាំងមួយនេះផងដែរ ខណៈពេលដែលជីវភាពរបស់ពលរដ្ឋក្នុងតំបន់កាន់តែប្រសើរឡើងជាប្រចាំ ។

https://1.bp.blogspot.com/-XRlc8rDjL_k/YB4orQMqYiI/AAAAAAAAf6o/92C_U1RP9oo3t2EjKjHfEaVFSANoLMDewCLcBGAsYHQ/s6000/DSC00326.JPGលោកបន្តទៀតថា បើពិនិត្យមើលទៅលើភូមិសាស្រ្ត និង គម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗដែលរាប់បញ្ចូលទាំង ជីប ម៉ុងលែន ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ និង ជុំវិញតំបន់នេះ ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែងដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ ៣៧១។

https://1.bp.blogspot.com/-NnCKttOJVg8/YB4orZUZUJI/AAAAAAAAf6k/elMTtBvkdAgHlEyPnOrvwd47Ed-MeKLmACLcBGAsYHQ/s6000/DSC00329.JPGលោកក៏បានបង្ហាញនូវជំនឿជាក់យ៉ាងខ្លាំងថា “មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះនឹងទទួលបានអតិថិជនច្រើនដោយស្វ័យប្រវត្តិដោយសារអំណោយផលស្រាប់ពី ចំនួនប្រជាជនដ៏លើសលប់នៅជុំវិញតំបន់នេះ បូករួមជាមួយយុទ្ធសាស្រ្តទីផ្សារឆ្លាតវៃ ការជ្រើសរើសនិងរៀបចំទីតាំងដៃគូរពាណិជ្ចកម្មដ៏ត្រឹមត្រូវ និង កិច្ចសហការគ្នាដ៏រឹងមាំរវាងផ្សារទំនើប ជីបម៉ុង ម៉ល ជាមួយ ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្មដទៃទៀតចំនួន ១៤ទៀត ក្នុងម្ព័នជីប ម៉ុងគ្រុប”។

https://1.bp.blogspot.com/--JE6CQfw2gI/YB4otlcuYPI/AAAAAAAAf64/QyqPMlTlzto2_Kg20NfegIgKEnhGEtUIgCLcBGAsYHQ/s6000/DSC00333.JPGលោកបន្ថែមទៀតថា ជាមួយបទពិសោធន៍ជោគជ័យដ៏សម្បើមរបស់ ជីប ម៉ុង គ្រុប កន្លងមក យើងជឿជាក់ថា ក្រុមហ៊ុន ជីប ម៉ុងរីថែល នឹងក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យរីថែល នាពេលអនាគតដ៏ខ្លីឆាប់ៗខាងមុខនេះ ៕

https://1.bp.blogspot.com/-cXOhLpXCejI/YB4ovD_IoFI/AAAAAAAAf68/OJv-slj90UwmBtsthclGa22mwAn0YtUWQCLcBGAsYHQ/s6000/DSC00334.JPG

https://1.bp.blogspot.com/-t8UbHURATWk/YB4ovn1uVVI/AAAAAAAAf7A/69RussoiWUkWG0UnMNBWwcFvH2fK9W1cgCLcBGAsYHQ/s6000/DSC00335.JPG

https://1.bp.blogspot.com/-Y7I-YNa8IFU/YB4owjJtY2I/AAAAAAAAf7E/kqtjYOY1zZ8OWwnXRGO5J8OM7d2b6AGewCLcBGAsYHQ/s6000/DSC00339.JPG

https://1.bp.blogspot.com/-LFOp5Uqi-NY/YB4oxcEfnRI/AAAAAAAAf7I/5g4nJ5ydrMsif431DXq-NBWnMd1dYsS0ACLcBGAsYHQ/s6000/DSC00341.JPG

https://1.bp.blogspot.com/-6_wtgryaztY/YB4o0LpJmaI/AAAAAAAAf7g/bZsd5vjjGdMJzvNX7_okp6Xhw5l00UKlgCLcBGAsYHQ/s6000/DSC00348.JPG

https://1.bp.blogspot.com/-wqLxVXHCTio/YB4o0LpFtWI/AAAAAAAAf7c/bd00A-YQ03Ym1D6rU-FDTtAqzf4I4ZfYQCLcBGAsYHQ/s6000/DSC00347.JPG

https://1.bp.blogspot.com/-O4H_zPzzx94/YB4oxgTUbPI/AAAAAAAAf7M/YC_Mg2-gexMjDnpnQX2hPbNJG27vEoeSgCLcBGAsYHQ/s6000/DSC00342.JPG