ក្រោយវគ្គជម្រុះតំបន់ អស់រយៈពេលជាង ២ខែមកនេះ Metfone The First Legend បានរកឃើញម្នាស់ជើងឯកហើយ គឺក្រុម FUNCLUB LEGENDS

បន្ទាប់ពីយកឈ្នះក្រុម NEWBLOOD ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តទៅយកឈ្នះក្រុម SEE YOU SOON II ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃ ៣១ មករា កន្លងទៅនេះ

SEE YOU SOON II ក៏បានយកឈ្នះ DREAM X ដូចគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម NEWBLOOD បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Dream X ក្នុងការវគ្គរក ចំណាត់ថ្នាក់លេខ ៣ និង លេខ៤ ការប្រកួតនេះដែលបានទទួលការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការ សហព័ន្ធកីឡា អេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌឺ ដើម្បីប្រគល់ពានរង្វាន់ជូនក្រុមកីឡាករផងដែរ។