ស្រ្ដីងាយនឹងជួបបញ្ហាផ្លាស់ប្ដូរអារម្មណ៍ញឹកញាប់ និងមិនប្រក្រតី ដែលរួមមានដូចជាករណីដែលគាត់ប្រែជាមិនសប្បាយចិត្តដោយគ្មានហេតុផលច្បាស់លាស់ ឬក្នុងពេលគាត់កំពុងមានអារម្មណ៍រីករាយធម្មតាក៏ដោយ។ ខាងក្រោមនេះជាមូលហេតុនៃបញ្ហាដែលអ្នកគួរដឹង៖

១. អាការៈមុនមករដូវ៖ អាការៈនេះអាចបណ្ដាលឱ្យមានការអស់កម្លាំង ប្រែប្រួលចំណង់អាហារ ការបាក់ទឹកចិត្ត ការហើមពោះ…ជាដើម។ ទាំងនេះជាកត្តាដែលនារីជួបមុនពេលមករដូវដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត និងឥរិយាបថរបស់នារី។

២. ការអស់រដូវ៖ កត្តានេះអាចធ្វើឱ្យស្រ្ដីជួបការផ្លាស់ប្ដូរអារម្មណ៍ ការឡើងកម្ដៅ គេងមិនលក់ និងធ្លាក់ចុះនូវចំណង់ក្នុងការរួមភេទ។
៣. ការពេញវ័យ៖ ការពេញវ័យអាចបណ្ដាលឱ្យមានការផ្លាស់ប្ដូរអារម្មណ៍ រាងកាយ និងផ្លូវចិត្តផងដែរ៕