ភ្នំពេញ៖ បើតាមតំណាងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាឱ្យដឹងថានៅឆ្នំា២០២០តម្រូវការប្រើប្រាស់រថយន្តជារួមមានធ្លាក់ចុះប្រមាណ៣០% បើប្រៀបធទៅនឹងឆ្នំា២០១៩ ។ប៉ុន្តតម្រូវការឬការប្រើប្រាស់រថយន្តថ្មីគិតមកដល់ត្រឹមឆ្នំា២០២០កើនឡើងដល់២០%ហើយ។

លោក ងន សំាង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនRMA ប្រចំានៅកម្ពុជា មានប្រសាសន៍ថ្មីៗថា «យើងសង្កេតឃើញពីមួយឆ្នាំទៅមួយឆ្នំាចំនួនអ្នកប្រើប្រាសរថយន្តថ្មីមានការកើនឡើងជាប្រចំា។ បើយើងត្រលប់ថយក្រោយ៦ឆ្នំាមុន មានប្រហែល១០% ។ប៉ុន្តែចូលមកដល់ឆ្នំា២០២០មកនេះឡើងជាង២០%ហើយ មានន័យថាចំនួនអ្នកប្រើប្រាស់រថយន្តថ្មី ចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការប្រើរថយន្តជជុះថយចុះពីមួយថ្ងៃទៅមួយថ្ងៃដូចគ្នាដែរ»។
តាមលោក ងន សំាង ការប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះវាមានភាពខុសគ្នា។ជាទូទៅអ្នកប្រើរថយន្តថ្មី គាត់ប្រើប្រាស់មានសុវត្ថិភាព ចំណេញពេលវេលា និងផ្តល់ភាពសន្សំសំចៃច្រើនដល់អ្នកប្រើប្រាស់។ តែសម្រាប់ការប្រើរថយន្តជជុះវិញ យើងអត់ដឹងថារថយន្តនេះមានបញ្ហាខាងបច្ចេកទេសបែបណានៅពេលគេលក់ឱ្យយើង។

អនុប្រធានសហព័ន្ធរូបនេះលើងឡើងថា បញ្ហាជំងឺកូវីដ១៩មិនថានៅប្រទេសណានោះទេតម្រូវការរថយន្តមានការធ្លាក់ចុះ សូម្បីតែប្រទេសនៅជាប់កម្ពុជាមានការធ្លាក់ចុះពី៤០ទៅ៥០% ។ប៉ុន្តែសម្រាប់នៅព្រះរាជាណាចក្រកម្ពុជាមានការធ្លាក់ចុះប្រមាណ៣០% តែជារួមរថយន្តថ្មីរងផលប៉ះពាល់តិចជាង រថយន្តជជុះ។តួយ៉ាងរថយន្ត Fordបើយើងនិយាយពីចំណែកទីផ្សារ យើងជាប់ចំណាត់ថ្នាក់លេខ១មានរយៈពេល៤ឆ្នំារួមទំាងនៅឆ្នំា២០២០ ហើយលទ្ធផលនៅឆ្នំា២០២០បើយើងប្រៀបធៀបនិងឆ្នំា២០១៩មានការធ្លាក់ចុះតិចតួច យើងនៅរក្សាបានតំណែងមួយដែលខ្លំាងសម្រាប់ទីផ្សាររថយន្តថ្មីដដែលនៅកម្ពុជា។
តាមលោក ងន សំាង កាលពីឆ្នំា២០២០ ក្រុមហ៊ុនលក់រថយន្តបានប្រមាណ៥.០០០គ្រឿង ហើយមកដល់ដើមឆ្នំា២០២១នេះ ពលរដ្ឋបានកំម្ម៉ង់ទិញរថយន្តសេរីថ្មីបានប្រមាណ៣០០គ្រឿង ខណៈក្រុមហ៊ុនក្តោបក្តាប់ទីផ្សារបានប្រមាណ៣០%នៅកម្ពុជា។

តាមអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនRMA ប្រចំានៅកម្ពុជា «បញ្ហាកូវីដ១៩ កាលឆ្នំា២០២០យើងមើលមិនទាន់ឃើញកោះត្រើយទេ តែមកដល់ឆ្នំា២០២១នេះ យើងឃើញមានការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទិញឬនាំយកនូវវ៉ាក់សំាងការពារជំងឺកូវីដ១៩ចាក់ជូនប្រជាពរលដ្ឋនៅពេលខាងមុខនេះ។តាមទស្សនៈផ្ទាល់របស់ខ្ញុំអាជីវកម្មផ្សេងៗហាក់មានដំណើរការប្រសើរជាងឆ្នំា២០២០ អីចឹងយើងមានសង្ឃឹមថាទីផ្សាររថយន្តថ្មីនឹងមានការកើនឡើងបន្ថែមទៀត»៕

សម្រាប់ជាវីដេអូ៖https://www.youtube.com/watch?v=EHktTEFkefc