ខេត្តបាត់ដំបង៖ ជារៀងរាល់ថ្ងៃបរិស្ថានខ្យល់ដង្ហើមពិតជាសំខាន់ណាស់សម្រាប់មនុស្សយើង ប្រសិនបើមានការបំពុលខ្យល់ដោយកត្តាណាមួយនោះវា នឹងជះឥទ្ធិពលដល់អាក្រក់នៅក្នុងការដកដង្ហើម ដែលប្រការទាំងអស់នេះបានបង្ករឲ្យមនុស្សយើងកើតទៅជាជំងឺផ្សេងៗ​ អាចនឹងប៉ះពាល់ដល់អាយុជីវិតទៀតផង បើការបំពុលនេះនៅតែបន្តកើនមាន ដោយគ្មានដំណោះស្រាយណាមួយនោះ។

យ៉ាងណាមិញយោងតាមការបង្ហោះសាររៀបរាប់របស់គណនីហ្វេសប៊ុកឈ្មោះ Satya SH កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា៖«ប្រជាជនរស់នៅក្នុងខេត្តបាត់ដំបង ​ទាំងមូលមិនយូរទេប្រហែលជាកេីតជំងឺសួត​ ងាប់អស់មិនខាន​ឡេីយ មិនចាំបាច់ជំងឺកូរ៉ូណាចូលមកទេ។ ដោយសារតែការដកដង្ហេីមស្រូបយកផ្សែងពុលអាក្រក់ពីការដុតសំរាម​ ថង់ផ្លាស់ស្ទិក បង្ករអោយមានផ្សែងពុលសក្បុះដូចអ័ព្ទពេញក្នុងក្រុង​ទាំងមូល។ ដេកយប់ឡេីងក៏ពាក់ម៉ាស់ដែល​ ព្រោះប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងក្រុងបាត់ដំបងទាំងមូល​ត្រូវទទួលក្លិនឈ្ងៀម​មិនល្អ​គឺ ក្លិនអាក្រក់នេះ។

ដោយក្ដីអនុគ្រោះពីខ្ញុំក៏ដូចជាប្រជាជនក្នុងខេត្តបាត់ដំបងទាំងអស់​ សូមបងប្អូនជួយចែករំលែកដេីម្បីអោយអាជ្ញាធរបានឃេីញ​ និងចុះជួយទប់ស្កាត់ជាបន្ទាន់ផង» ៕