ខេត្តរតនគិរី៖ បុរសម្នាក់ ខឹងប្រពន្ធមានសហាយ ក៏លួចបើករថយន្តក្រុមហ៊ុនយ៉ាងលឿន មិនដឹងគោលដៅទៅទីណា ហើយដោយសារអារម្មណ៍មិនល្អ ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យរថយន្តក្រុមហ៊ុនខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិប៉ាអរ ឃុំប៉ាតេ ស្រុ់កអូរយ៉ាដាវ ។បុរសខឹងប្រពន្ធមានសហាយរូបនេះ សុំមិនបង្ហាញមិនស្គាល់អត្តសញ្ញាណទេ។

ប្រភពមួយបានឱ្យដឹងថា មុនពេលកើតហេតុ បុរសនេះ(មិនទាន់ស្គាល់ឈ្មោះនិងអាយុ) ដឹងថាប្រពន្ធមានសហាយ ក៏មានវិបត្តិផ្លូវចិត្ត ស្រាប់តែលួចបើករថយន្តមួយគ្រឿងរបស់ក្រុមហ៊ុនហងអាញយ៉ាឡាយអូរយ៉ាដា ចេញពីក្រុមហ៊ុន តាមបណ្ដោយជាតិលេខ៧៨ ក្នុងល្បឿនលឿន ហើយដោយសារអារម្មណ៍មិនល្អ ក៏ជ្រួលចង្កូតធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យរថយន្តក្រុមហ៊ុនខូចខាតយ៉ាងដំណំ ឯអ្នកបើកបរមិនមានរបួសអ្វីធ្ងន់ធ្ងរ បានគេចខ្លួនបាត់។លុះព្រឹកឡើង ស្រាប់តែឃើញរថយន្តក្រុមហ៊ុនក្នុងប្រឡាយ បាត់មុខបុរសខាងលើធ្វើឲ្យគេហួសចិត្តគ្រប់ៗគ្នា ៕