ការទម្លាក់សក់បានក្លាយជាស្ទីលដ៏ពេញនិយមមួយរបស់មិត្តនារីជាពិសេសក្នុងវ័យជំទង់នាពេល បច្ចប្បន្ននេះ។ ប៉ុន្តែក៏មានមិត្តនារីខ្លះដែលនិយមលើកសក់ចងព្រោះតែមិនចូលចិត្តទុកឲ្យសក់របស់ខ្លួនប៉ើងចុះឡើងទៅតាមទិសដៅនៃខ្យល់ ឬធ្លាក់ចុះគ្មានរបៀប ជួនក៏ចូលក្នុងចានអាហារ ឬកែវទឹកផងដែរ។ តែការចងសក់ខ្លះខុសបច្ចេកទេសក៏អាចបណ្ដាលឱ្យសក់ខូចបានដែរ ដូច្នេះ យើងមកមើលពីតិចនិកក្នុងការចងសក់បែបណាទើបមិនធ្វើឱ្យសក់ខូច។

ចងឲ្យរាងធូរ៖ប្រសិនបើថាមិនចងសក់មិនបានទេត្រូវចងឲ្យរាងធូរបន្តិចកុំតឹងពេកហើយកៅស៊ូដែលចងក៏ត្រូវមានភាពយឺតផងដែរ។ក្នុងករណីដែលមិនមានកៅស៊ូទេអ្នកក៏អាចធ្វើការក្របួចសក់ឡើងហើយសឹមប្រើ ដង្កៀបតូចដើម្បីទប់លំនឹងក៏បាន។
ជ្រើសរើសកៅស៊ូចងឲ្យបានត្រឹមត្រូវ៖ចៀសវាងប្រើកៅស៊ូដែលមានដែក ឬបន្ទះអ្វីដែលអាចបង្កជាសម្ពាធ និងប៉ះពាល់ដល់សក់

មិនត្រូវចងសក់ពេលសក់កំពុងសើម ៖
ចៀសវាងការចងសក់ឬការប្រើដង្កៀបនៅលើសក់ដែលសើមព្រោះសក់សើមបានបាត់បង់ភាពរឹងមាំរបស់ខ្លូនហើយប្រសិនបើអ្នកដាក់សម្អាធលើវាទៀតនោះវាប្រៀបបាននឹងការកាត់ផ្ដាច់វាចេញពីគ្នាដែរ។

ប្រើស្ព្រាយ៏បាញ់សក់ឲ្យរលោង៖
មុននឹងលើកសក់ចងឡើងអ្នកគួរប្រើស្ព្រាយ៏បាញ់សក់ដែលធ្វើឲ្យសក់រលោង ដើម្បីឲ្យសក់របស់អ្នកសម្របខ្លួនទៅនឹងសម្ពាធដែលកើតមានពីការចងសក់ក៏ដូចជាចៀសវាងការខូចទ្រង់ទ្រាយឬប៉ះពាល់ដល់សុខភាពរបស់សក់។

ផ្លាស់ប្តូរម៉ូតសក់ថ្មីៗ៖
ការចងសក់ត្រង់កន្លែងដដែលនឹងធ្វើឲ្យសរសៃសក់របស់អ្នកចុះខ្សោយហើយងាយប្រឈមនឹងការដាច់ជ្រុះ។ព្យាយាមធ្វើការឆ្លាស់ម៉ូតសក់ឲ្យបានញឹកញាប់ដោយធ្វើការចងទាបមួយថ្ងៃហើយសឹមធ្វើការចងឡើងឲ្យខ្ពស់បន្តិចថ្ងៃបន្ទាប់រួចក្រងសក់មួយថ្ងៃ ឬលើកសក់បួងឡើងលើ។ល។

ផ្ដល់សេរីភាពដល់សក់៖
នៅពេលដែលអ្នកសម្រាកនៅផ្ទះ អ្នកគួរតែឬផ្ដល់ឱកាសឲ្យសក់របស់អ្នកបានសម្រាកខ្លះ។ ធ្វើការទម្លាក់សក់ចុះដើម្បីឲ្យស្បែកក្បាលរបស់អ្នកបានដកដង្ហើមស្រួល៕