រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានមុននេះបន្តិចបានឲ្យដឹងថា តុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួន លោកជំទាវឧកញ៉ា អ៊ាន​ សៀវមុី​ យកមកសួរចំលើយ ដោយពុំទាន់ដឹងថាពាក់ព័ន្ធនឹងបណ្ដឹងណាមួយទេ។

ខណៈពេលនេះយើងឃើញមានកម្លាំងសមត្ថកិច្ចបានចុះទៅដល់ភូមិគ្រឹះ លោកជំទាវឧកញ៉ា អ៊ាន​ សៀវមុី​ ស្ថិតនៅសង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយ៉ាងណានោះសារព័ត៌មានយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕