គ្រាប់អាល់ម៉ុន (almonds) មិនត្រឹមតែមាន រសជាតិឆ្ងាញ់ទេ និងថែមទាំងល្អសម្រាប់សុខភាព ទៀតផង ព្រោះគ្រាប់អាល់ម៉ុនសម្បូរដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងទៀតដែលយើងត្រូវការ។ ការ ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃក៏មានប្រយោជន៍ ដល់សុខភាពដែរ។
១. បញ្ចុះកូលេស្តេរ៉ូល
គ្រាប់អាល់ម៉ុន មានប្រសិទ្ធភាពក្នុងការកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ពី ក្នុងរាងកាយ។ ប្រសិនជា គ្នាយើងមួយចំនួនមានបញ្ហាកូលេស្ដេរ៉ូលខ្ពស់ស្រាប់យើងអាចញ៉ាំចំនួនគ្រាប់អាល់ម៉ុនពី ២០ទៅ ៣០ គ្រាប់ក្នុងមួយថ្ងៃ ។
២. សុខភាពសក់
គ្រាប់អាល់ម៉ុនផ្ទុកវីតាមីន និងជាតិរ៉ែដែលសក់ត្រូវការសម្រាប់លូតលាស់ និងរឹងមាំ។ ម៉ាញ៉េស្យូម និងស័ង្កសីជម្រុញឲ្យសក់ដុះ រីឯវីតាមីន E ធ្វើឲ្យសក់រឹងមាំ ហើយវីតាមីន B វិញជួយឲ្យសក់ឲ្យរលោង។
៣. បង្ការជំងឺបេះដូង
ក្នុងគ្រាប់អាល់ម៉ុន មានសារធាតុប្រឆាំងអុកស៊ីតកម្មម៉ាញ៉េស្យូមស្ពាន់និងខ្លាញ់monounsaturated ដែលសុទ្ធតែជួយទ្រទ្រង់ដល់សុខភាពបេះដូង និងសរសៃឈាម។ ដើម្បីបង្ការ ជំងឺស្លោកបេះដូង ឬសរសៃឈាមបេះដូង (ischemic heart disease) និងបញ្ហាបេះដូងផ្សេងទៀតយក ល្អគួរញ៉ាំគ្រាប់អាល់ម៉ុនមួយក្តាប់ដៃក្នុងមួយថ្ងៃ។
៤. បង្ការស្នាមជ្រីវជ្រួញ
គ្រាប់អាល់ម៉ុននមាន បរិមាណ manganese ច្រើន ដែលអាចជួយផលិត ខូឡាជែនដែលជា ប្រូតេអ៊ីនទទួលខុសត្រូវទៅលើពណ៌ស្បែក (skin tone)។ រីឯ វីតាមីន E គឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងសញ្ញា នៃភាពចាស់បាន។
៥. ជួយដល់បាក់តេរីល្អក្នុងពោះវៀន
សំបកអាល់ម៉ុនផ្ទុក prebiotics ដែលបាក់តេរីល្អក្នុងពោះវៀនត្រូវការសម្រាប់ការលូតលាស់។ ប្រសិនជា មានតុល្យភាពអាចបង្ករោគសញ្ញាមួយចំនួន ដូចជា ឈឺពោះ បញ្ហាក្លិនមាត់ មិនល្អ និងពិបាក រំលាយអាហារ។ បើតាម ការណែនាំគួរញ៉ាំគ្រាប់អាល់ម៉ុនពី ៣០ទៅ៣៥គ្រាប់ ក្នុងមួយថ្ងៃ។
៦. សម្រកទម្ងន់
គ្រាប់អាល់ម៉ុន មានកាបូអ៊ីដ្រាតទាបតែមានប្រូតេអ៊ីន ខ្លាញ់ល្អ និងជាតិសរសៃច្រើន។ ការសិក្សា ឆ្នាំ ២០១៥ បានឲ្យដឹងថា ការញ៉ាំគ្រាប់អាល់ម៉ុនជាអាហារសម្រន់នៅពេលព្រឹកអាចឲ្យយើងឆ្អែតបាន យូរ។ ការឆ្អែតនេះ អាចជួយដល់ការសម្រកទម្ងន់បានដោយសារ មិនមានអារម្មណ៍ចង់ញ៉ាំអាហារសម្រន់ផ្សេង បន្ថែម។
៧. ជួយសកម្មភាពខួរក្បាល
ការញ៉ាំគ្រាប់អាល់ម៉ុន ជាប្រចាំជួយបង្កើនការចងចាំដែលនេះមកពីវីតាមីន E និងអាស៊ីតខ្លាញ់។ បន្ថែមពីនេះទៀត គ្រាប់នេះក៏ជួយពន្យារភាពចាស់របស់ខួរក្បាលដែរ។
៨. សុខភាពឆ្អឹង
គ្រាប់អាល់ម៉ុន ផ្ទុកកាល់ស្យូម ម៉ាញ៉េស្យូម manganese ស្ពាន់វីតាមីន K ប្រូតេអ៊ីន និងស័ង្កសី ដែលទាំងនេះសុទ្ធល្អសម្រាប់សុខភាពឆ្អឹង៕