រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះរបស់ផេក SRD ព័ត៌មានខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានសរសេររៀបរាប់ឲ្យដឹងថា៖«ពលករខ្មែរនៅប្រទេសកូរ៉េខំខ្ចីលុយធនាគារទិញឡានអោយប្រពន្ធនៅស្រុកខ្មែរទុក្ខជិះបែរជាប្រពន្ធទិញហើយដាក់ឈ្មោះខ្លួនឯងរួចលួចលក់បាត់។

ករណីនេះបានកើតឡើងនៅ ភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ចំពោះករណីនេះដែរប្អូនប្រុសពលករខ្មែរនៅប្រទេសកូរ៉េបានស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ក្នុងករណីនេះផង ព្រោះគាត់នៅឆ្ងាយ និងមានឪពុកម្ដាយចាស់ៗមិនអាចធ្វើអ្វីបានទេសូមអរគុណ ៕