ពិតណាស់ខ្ទឹមស មានប្រយោជន៍ច្រើនណាស់សម្រាប់ប្រើប្រាស់ក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ។ ខ្ទឹមសមិនត្រឹមតែយកទៅធ្វើម្ហូបបាននោះទេ ថែមទាំងអាចយកមកបំបាត់ក្លិនមិនល្អ និងបង្ការការពុលឡានបានទៀតផង។ ចុះបើមានប្រយោជន៍យ៉ាងនេះ ម៉េចក៏មិននាំគ្នាដាំលេងៗទៅក្រែងបានផលមែនទែន។ តោះ! អានអត្ថបទនេះដើម្បីរៀនដាំខ្ទឹមសទាំងអស់គ្នា។
របៀបដាំ
–ជ្រោយដីអោយបាន ម៉ត់
–ដាក់ជីកំប៉ុស្ត លាយជាមួយដី
–ដាំគម្លាតពីគ្នាគុម្ពមួយ ទៅគុម្ពមួយពី ៤ ទៅ ៨ សង់ទីម៉ែត្រ និងជម្រៅ ២ ទៅ ៣ សង់ទីម៉ែត្រ
–ដើម្បីកុំអោយពិបាកក្នុងការវាស់ច្រើនសារយើងអាចប្រើប្រាស់កំណាត់ឈើភ្ជាប់គ្នាដោយបង្កើតជាឧបករណ៍រង្វាស់មួយស្របតាមខ្នាត
–ជ្រើសរើសយកមើមខ្ទឹមសដែលមានគុណភាពល្អ ធំ មិនខូច ឬសត្វស៊ី
–ដាំដោយដាក់ក្បាលខ្ទឹមចុះក្រោម និងកន្ទុយរបស់វាឡើងលើបន្ទាប់មកកប់ដីពីលើ
–យកចំបើងគ្របពីលើ ដើម្បីកាត់បន្ថយកំដៅ និងរក្សាសំណើមក្នុងដី
–ស្រោចទឹកបន្ថែមជី និងរក្សាការថែទាំ
–ខ្ទឹមសអាចប្រមូលផលបាន ចន្លោះ ពី ១ ទៅ ២ ខែ ឬ នៅពេលដែល ដើមខ្ទឹម មានស្លឹកចាប់ពី ៥ ទៅ ៦ ស្លឹក៕