ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកថ្នាំញៀនគ្រាប់ឈូករត្ន័មួយកញ្ចប់ឲ្យភ្ញៀវស្នាក់នៅកន្លែងធ្វើចត្តាឡីស័កនៅផ្ទះសំណាក់មួយកន្លែងក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចត្រួតពិនិត្យរកឃើញ​ម្សៅថ្នាំញៀនចំនួន០២កញ្ចប់​ ក្នុងនោះ០១កញ្ចប់ ឃេីញនៅក្នុងកញ្ចប់ផ្កាឈូករត្ន័​ និង០១កញ្ចប់ទៀតឃេីញក្នុងកញ្ចប់បារី។

បច្ចុប្បន្ននេះជនសង្ស័យត្រូវបាន បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីផ្លូវច្បាប់៕