ខាងក្រោមនេះជាវិធី៣យ៉ាងផ្សេងគ្នា តាមបែបធម្មជាតិក្នុងការជួយ បំបាត់ស្នាមខ្មៅ ក្រិន កែងដៃ ក្បាលជង្គង់ ភ្នែកគោលយ៉ាងមានប្រសិទ្ធភាព។ បងប្អូនអាចជ្រើសរើសយកវិធីណាមួយក្នុងចំណោមវិធីទាំងបីនេះ មកអនុវត្ត។
• រូបមន្តទី១
– ក្រូចឆ្មា ១ គ្រាប់
បៀបធ្វើ
-កាត់ក្រូចជាពីរ
-យកក្រូចមួយចំហៀងមកត្រដុសលើភ្នែកគោប្រហែល ៣ នាទី
-លាងសម្អាតជាមួយទឹក
-ជាតិអាស៊ីតក្នុងក្រូចឆ្មាជួយជំរុញកោសិកាស្បែកឆាប់ដុសឡើងវិញ និងធ្វើឱ្យស្បែកក្រិនសតាមបែប ធម្មជាតិ។
-ត្រដុសរាល់ថ្ងៃទាល់តែឃើញលទ្ធផលពេញចិត្ត។
• រូបមន្តទី ២
– អំពិលទុំ
– ទឹកឃ្មុំ
របៀបធ្វើ
– កាយអំពិលទុំមកកូរឱ្យទៅជាទឹកខាប់ៗ
– លាយវាជាមួយទឹកឃ្មុំបន្តិចបន្តួច
– យកប៉ុងជ្រលក់ ហើយត្រដុសថ្នមៗលើភ្នែកគោ បួនដប់នាទី។
– ត្រដុស ២ ដងក្នុងមួយសប្តាហ៍ លោកអ្នកនឹងចាប់ផ្តើមសង្កេតឃើញរលុបស្នាមខ្មៅបន្តិចម្តងៗរហូតចេញស្បែកធម្មជាតិ។
• រូបមន្តទី ៣
– ស្ករត្នោត ១ ស្លាបព្រាបាយ
– ទឹកដោះគោឆៅ
របៀបធ្វើ
– លាយស្ករត្នោតជាមួយទឹកដោះគោឆៅបន្តិច (ព្រោះស្ករមិនរលាយទេបើគ្មានទឹកដោះគោ)។
– បន្ទាប់មកយកសំឡីជ្រលក់ ហើយត្រដុសលើភ្នែកគោប្រហែល ៥ នាទី។
– លាងទឹកឱ្យស្អាត
– អនុវត្ត ២ ដងក្នុងមួយសប្តាហ៍ ស្នាមខ្មៅនឹងបាត់បន្តិចម្តងៗ៕