ក្រុម Chelsea ត្រូវបើកទ្វារកីឡាដ្ឋាន Stamford Bridge ស្វាគមន៍ក្រុម​ Wolves ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស(Premier League) សប្តាហ៍ទី ២០៕ ដោយចាញ់៥ប្រកួត ក្នុងចំណោម ៨ប្រកួតចុងក្រោយធ្វើអោយថ្នាក់ដឹកនាំក្លឹប Chelsea សម្រេចចិត្តបណ្តេញលោក Frank Lampard ចេញពីតំណែង៕ក្នុងរាត្រីថ្ងៃព្រហស្បតិ៍ក្រុម Chelsea អាចនឹងលេងដោយគ្មានគ្រូបង្វឹក៕កីឡាករ N’Golo Kante បានទទួលរបួសសរសៃពួរជើង អាចសម្រាករហូតដល់ដើមខែកុម្ភៈ៕ អ្នកដែលលេងជំនួសកន្លែងកីឡាករសញ្ជាតិបារាំងនេះ អាចជាកីឡាករ Jorginho, Kovacic ឬក៏កីឡាករវ័យក្មេង Billy Gilmour៕


ប្រភព: Sportsmole