បន្ទប់ទឹក និងបង្គន់គឺជាកន្លែងដែលមមាញឹក និងរវល់ជាងគេ ទាំងនៅក្នុងគេហដ្ឋាន ទីសាធារណៈនិងតាមភោជនីយដ្ឋានជាដើម។ ដូច្នេះ ដើម្បីថែរក្សា និងសម្អាតបន្ទប់របស់លោកអ្នក ឱ្យបានស្អាតនិងថែរក្សាក្លិនក្រអូបបានយូរល្អលោកអ្នកត្រូវតែឧស្សហសម្អាត និងចេះពីវិធីសាស្រ្តក្នុងការសម្អាតបន្ទប់ទឹក និងបង្គន់។ ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នក ជាពិសេសសម្រាប់មិត្តស្រ្តីជាមេផ្ទះ នូវវិធីងាយៗ មួយចំនួន អាចជួយឱ្យបន្ទប់ទឹក និងបង្គន់ មានសណ្តាប់ធ្នាប់ស្អាត និងមានក្លិនក្រអូបបានយូរ។


វិធីទី១៖ សូមប្រើទឹកខ្មេះ ដុសលាងសម្អាតបង្គន់ និងបន្ទប់ទឹក របស់លោកអ្នកឱ្យបាន២ដង ក្នុង១សបា្តហ៍ ព្រោះទឹកខ្មេះ មានផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចជួយបំបាត់ក្លិន និងកំចាត់ក្លិនអាក្រក់ បានយ៉ាងឆាប់ រហ័ស។
វិធីទី២៖ សូមប្រើម្សៅ Baking soda ល្មមដាក់ក្នុងកូនចាន ឬប្រអប់មួយ ទុកក្នុងបន្ទប់ទឹកបន្ទប់ទឹកឬបង្គន់របស់លោកអ្នក ប៉ុន្តែសូមកុំឱ្យមានវត្ថុផ្សេងៗ ទៀតគ្របពីលើវាបណ្តាលឱ្យបាត់ក្លិន។ ម្សៅBaking soda នេះ នឹងជួយ បំបាត់ក្លិនអាក្រក់ក្នុងបន្ទប់ទឹក និងបង្គន់ បានដោយធម្មជាតិ។ចំណាំ៖ ម្សៅ Baking soda អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប៕