ភ្នំពេញ៖ ថ្ងៃទី 25 មករា 2021​ ក្រុមហ៊ុនសែលកាត បានប្តេជ្ញាគាំទ្រដល់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។

ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការនូវការប្រកួតជ្រើសរើសកីឡាករជើងឯកដែលនឹងត្រូវហ្វឹកហាត់ដើម្បីត្រៀមខ្លួនធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនសែលកាតកាលពីឆ្នាំកន្លងទៅ នៃកិច្ចសហការរយៈពេល ២ ឆ្នាំរបស់ខ្លួន ជាមួយនឹងស្ថាប័ន ONE Championship មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នផ្នែកកីឡា និងការកម្សាន្តដ៏ធំបំផុតមួយនៅលើពិភពលោក។

ពិធីបើកការប្រកួត ត្រូវបានប្រព្រឹត្តិទៅ ដោយមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម តែម មឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។

លោក វ៉ាតសុន បានថ្លែងថា ទស្សនៈវិស័យរបស់សមាគមកីឡាខ្មែរ គឺដើរទន្ទឹមគ្នាយ៉ាងល្អជាមួយនឹងសែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍ចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០%។

លោកវ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ “ខណៈដែលក្រុមសែលកាតចូលរួមធ្វើជាតំណាងឱ្យគុណតម្លៃ និងកេរ្តិ៍ដំណែលប្រពៃណីខ្មែរ វាពិតជាប្រសើរណាស់ក្នុងការជួយដល់វិស័យគុនខ្មែរយើង ដែលកីឡានេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងជាកីឡាដ៏ជាទីមោទនបំផុតមួយសម្រាប់ប្រទេសកម្ពុជា” ។

ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសក្នុងការចូលរួមគាំទ្រដល់កីឡាករខ្មែរយើង ដែលពួកគេនឹងលើកទង់ជាតិខ្មែរបង្ហាញ ប្រកបដោយភាពអង់អាចក្លាហាន នៅក្នុងការព្រឹត្តិការណ៍ប្រកួតខាងមុខនេះ។

លោក ចាន់ រតនា ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជា និងជាទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាតផងនោះ ក៏បានចូលរួមថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួតនេះ ដោយបានគូសបញ្ជាក់ថា គុនខ្មែរ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបគាត់ ទាំងផ្នែកអាជីព និងការកសាងអនាគតផ្ទាល់ខ្លួន ពោលគឺបានជួយរូបគាត់ឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងការប្រកួតអន្តរជាតិ ក្នុងនាមជាកីឡាករប្រយុទ្ធរបស់ ONE Championship ។

កម្មវិធីប្រកួតជើងឯកនេះ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែមករា​ ឆ្នាំ២០២១ នៅឯពហុកីឡាដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ) នារាជធានីភ្នំពេញ ដោយក្នុងនោះ នឹងមានការចូលរួមរបស់កីឡាករកំពូលៗរបស់ខ្មែរយើង នៅក្នុងកម្រិតទម្ងន់ផ្សេងៗគ្នាផងដែរ​ ៕

https://1.bp.blogspot.com/-PuVCvwQSb3w/YA_DGMVD6jI/AAAAAAAAfcQ/FNfZGrdqIPwLKxpZ7sptmmEZC1J6YLfswCLcBGAsYHQ/s2048/IMG_3547.JPEG

https://1.bp.blogspot.com/-N_zy4b3A6rI/YA_DFwP387I/AAAAAAAAfcM/a_0QjT93xpMmfrUN7QsSod-nZpsKfSFGwCLcBGAsYHQ/s2048/IMG_3548.JPEGhttps://1.bp.blogspot.com/-1M0Cc8T9xfc/YA_DF-Wb6RI/AAAAAAAAfcI/Jx8qV50IymcHx-W_QU_udMVLOY-GD2HawCLcBGAsYHQ/s2048/IMG_3549.JPEG

https://1.bp.blogspot.com/-922AvsLf2BA/YA_DGgrAq2I/AAAAAAAAfcU/WbaUvdAxmYcPmFAuE0AMjH-mZYdnLBVwACLcBGAsYHQ/s2048/IMG_3550.JPEGhttps://1.bp.blogspot.com/-ZazvE5H5QS0/YA_DG640ofI/AAAAAAAAfcY/SnLs7ym2js4_ky-gP55l5LBvqW64QkV2gCLcBGAsYHQ/s2048/IMG_3553.JPEG

https://1.bp.blogspot.com/-jY81kKJkXDc/YA_DHJi0mcI/AAAAAAAAfcc/yZmAHYXFvyAy7mukrP05LSbTNc7cZRQ0QCLcBGAsYHQ/s2048/IMG_3554.JPEGhttps://1.bp.blogspot.com/-1oybkNbnd1U/YA_DHOU6Y2I/AAAAAAAAfcg/JpY9j5xuIh0-aK-TNyt02yHBYGRxMD7OQCLcBGAsYHQ/s2048/IMG_3556.JPEG

https://1.bp.blogspot.com/-RF-XwTXwEjo/YA_DHWIhrdI/AAAAAAAAfck/ozbnmnXwErMYATnZ9DdUQILQWjlTJa8AQCLcBGAsYHQ/s2048/IMG_3559.JPEG