ថៃ ៖ កំពូលតារាសម្តែងដ៏ល្បីឈ្មោះនាង Taew Natapohn ត្រូវបានកំពុងធ្វើចត្តាឡីសចំនួន ១៤ ថ្ងៃបន្ទាប់ពីមិត្តរួមការងាររបស់នាង ដែលមានឈ្មោះថា DJ Matoom រកឃើញថាមានជំងឺកូវីដ១៩ ខណៈដែលនាង Taew មិនត្រូវបានចេញទៅណាក្រៅពីឃុំខ្លួននៅក្នុងផ្ទះដោយមិនឲ្យប៉ះពាល់ជាមួយអ្នកដទៃ។


បើទោះបីជាយ៉ាងណា បន្ទាប់ពី Taew ចាប់ផ្តើមធ្វើចត្តាឡីសបានប៉ុន្មានថ្ងៃមកគេក៏សង្កេតឃើញសង្សារចាស់របស់នាងគឺលោក Ton បានផ្តល់ជាកម្លាំងចិត្តដល់នាង ក៏ដូចជាមានអ្នកគាំទ្រនាងជាច្រើននាក់ផងដែរ។


យ៉ាងណាមិញ ក្រឡេកមកមើលសង្សារថ្មីរបស់នាង ដែលត្រូវបានគេដឹងថាជា សេដ្ឋីហាយសូ ឈ្មោះ Pranai ឯណេះវិញ ហាក់ដូចជាមានការនឹករលឹកដល់ Taew រហូតដល់មកឲ្យកម្លាំងចិត្តដល់ពីខាងមុខផ្ទះតែម្ដង ដោយ Taew បានថតរូបរបស់សង្សារនោះ ហើយបានបង្ហោះថា អរគុណ ថែមទៀតផង។


គួរបញ្ជាក់ផងដែរថា បើទោះបីជាតារាស្រី Taew កំពុងតែធ្វើចត្តាឡីសយ៉ាងណាក្ដីប៉ុន្តែស្នេហារបស់ពួកគេទាំងពីរហាក់ដូចជាកំពុងតែធ្វើឲ្យមានអ្នកគាំទ្រជាច្រើនមានការកោតសរសើរថាពួកគេពិតជាស្រឡាញ់គ្នាស្មោះស្ម័គ្រពិតមែន៕