លោក Scott Kirby នាយកប្រតិបត្តិក្រុមហ៊ុន United Airlines បានប្រាប់បុគ្គលិកនៅក្នុងកិច្ចប្រជុំមួយ ថាក្រុមហ៊ុន United Airlines នឹងផ្តល់វ៉ាក់សាំង COVID-១៩ ជាកាតព្វកិច្ចសម្រាប់និយោជិក ហើយក្រុមហ៊ុនផ្សេងទៀតគួរតែធ្វើដូចគ្នានេះដែរ។

អ្នកនាំពាក្យ របស់ក្រុមហ៊ុនបានបញ្ជាក់ថាក្រុមហ៊ុនកំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការផ្តល់វ៉ាក់សាំងជាកំហិតទោះបី វាមិនមែនជាគោលនយោបាយក៏ដោយ។ លោក Scott Kirby និយាយថា រឿងដែលត្រូវធ្វើគឺសម្រាប់ក្រុមហ៊ុន United Airlines និងសម្រាប់ក្រុមហ៊ុនដទៃទៀតដែលត្រូវការវ៉ាក់សាំងហើយត្រូវកំណត់ជាចាំបាច់ ។

ប្រសិនបើក្រុមហ៊ុនផ្សេងទៀតដើរតាម ហើយមានឆន្ទៈក្នុងការចាប់ផ្តើមវ៉ាក់សាំង អ្នកប្រហែលជារំពឹងថាក្រុមហ៊ុន United នឹងស្ថិតក្នុងចំណោមរលកដំបូងនៃក្រុមហ៊ុនដែលផ្តល់វ៉ាក់សាំង។ ក្រុមអ្នកជំនាញបាននិយាយថា ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក អាចតម្រូវឱ្យនិយោជិកចាក់វ៉ាក់សាំងការពារជម្ងឺកូវិត-19 ប៉ុន្តែទំនងជាមិនធ្វើនោះទេដោយសារតែហានិភ័យនៃប្រតិកម្មតបខាងផ្លូវច្បាប់។

ក្រុមហ៊ុនជាច្រើននៅតែស្ថិតក្នុងតំ ណាក់កាលដំបូងនៃការស្វែងរកនិងចែកចាយវ៉ាក់សាំងការពារជំងឺ ដែលបណ្តាលមកពីវីរុសកូរ៉ូណា។ ប៉ុន្តែការចាក់វ៉ាក់សាំង ត្រូវបានគេចាត់ទុកថាជាគន្លឹះដើម្បីបន្តប្រតិបត្តិការដោយសុវត្ថិភាពនៅតាមឃ្លាំងស្តុកទំនិញ រោងចក្រ និងនៅទីផ្សារដែលមានមនុស្សច្រើន។