ជារឿងងាយៗក្នុងការធ្វើតែប៉ុណ្ណោះ មិត្តអ្នកអានអាចសាកធ្វើខ្លួនឯងញ៉ាំបាន នៅចុងសប្ដាហ៍ជាលក្ខណៈគ្រួសារក៏បាន។
១. គ្រឿងផ្សំ៖ ពោតខ្ចី ម្សៅមី ស្ករ ខ្ទិះដូង អំបិល ម្សៅពោត។

២. របៀបធ្វើ៖ ពោតត្រូវឈូសយកតែសាច់ តែឱ្យស្ដើងៗ។ បន្ទាប់មក ដាក់ឆ្នាំងដាំទឹក រួចដាក់ពោត និងស្នូលពោតស្ងោរចូលគ្នា រហូតដល់គ្រាប់ពោតឆ្អិនល្អ សឹមស្រង់ស្នូលពោតចោល។ រួចដាក់ស្ករចូលឆ្នាំងពោត បើកភ្លើងឱ្យតូច ដើម្បីឱ្យស្ករជ្រាបចូលសព្វសាច់ពោត។ កូរម្សៅមីឱ្យរលាយសព្វក្នុងទឹកជាមួយ ដួសដាក់ឆ្នាំងបង្អែមដែលកំពុងរម្ងាស់លើចង្រ្កាន ហើយកូរតិចៗរហូតម្សៅមីឡើងថ្លា ពន្លត់ភ្លើងទុកមួយអន្លើ។ យកឆ្នាំងមួយទៀតដាក់ខ្ទិះដូង ម្សៅពោត និងអំបិលចូលគ្នា ដាក់ដាំលើចង្រ្កាន ហើយបើកភ្លើងតិចៗកូរបណ្ដើររហូតខ្ទិះដូងដាច់ទឹកអស់។ ពេលបរិភោគ ដូសបង្អែមដាក់ចានហើយចាំស្រូបខ្ទិះដូងពីលើបន្ដិច យើងក៏អាចហូបបានទាំងត្រជាក់ និងក្ដៅៗ គឺមានរសឆ្ងាញ់ពិសាដូចគ្នា៕