ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ប្រើល្បិចហៅម៉ូតូឌុបជិះ លុះដល់កន្លែងស្ងាត់ យកកូនកាំបិតអារកជនរងគ្រោះរបួសធ្ងន់ រួចប្លន់យកម៉ូតូទៅបាត់។ករណីប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

ជនសង្ស័យម្នាក់បានប្រើល្បិចហៅម៉ូតូឌុបជិះ លុះដល់កន្លែងស្ងាត់ យកកូនកាំបិតអារកជនរងគ្រោះរបួសធ្ងន់ ប្លន់យកម៉ូតូ។ តែត្រូវអាវុធហត្ថឃាត់ខ្លួននៅក្រុងប៉ោយប៉ែត ពេលយកទៅបញ្ចាំ។ ជនសង្ស័យឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សុខុម ជាអ្នករត់ម៉ូតូឌុប។

មុនពេលកើតហេតុ ជនសង្ស័យម្នាក់ប្រើល្បិចហៅម៉ូតូឌុបជិះ ។ លុះដល់កន្លែងស្ងាត់ យកកូនកូនកាំបិតចិតបន្លែអារកជនរងគ្រោះរបួសធ្ងន់ រួចប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ដែលជាម៉ូតូរបស់ជនរងគ្រោះ គេចខ្លួនយកទៅបញ្ចាំ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបាន។ជនសង្ស័យត្រូវបាន កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត កសាងសំណុំររឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕