កិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៏ ឬអាស៊ានលើកទី ១ កាលពីថ្ងៃសុក្រ បានអនុម័តយកផែនការមេ ឌីជីថលអាស៊ានឆ្នាំ ២០២៥ (ADM2025) ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការឌីជីថលរបស់ក្រុមនេះពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ។

នៅក្នុងសេចក្តីប្រកាសរួមបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីបាននិយាយថាផែនការនេះ នឹងផ្តល់អាទិភាពដល់ការងើបឡើងវិញរបស់ប្រទេសអាស៊ានពីជម្ងឺកូវិត-១៩ ភ្ជាប់ទៅនឹង ពាណិជ្ជកម្ម សម្រួលដល់ពាណិជ្ជកម្មឆ្លងដែន និងកសាងសង្គមឌីជីថលមួយ ក្នុងចំណោមគោលដៅផ្សេងទៀត ដែលធ្វើឱ្យក្រុមប្រទេសនេះក្លាយជាសហគមន៍ឌីជីថលឈានមុខគេ និងជាប្លុកសេដ្ឋកិច្ច ផ្តលអំណាចដោយធានាបាននូវសេវាកម្មឌីជីថល បច្ចេកវិទ្យា និងប្រព័ន្ធអេកូ ប្រកបដោយសុវត្ថិភាព។

រដ្ឋមន្រ្តីអាស៊ានបានកត់សម្គាល់ពីសារសំខាន់នៃការពន្លឿនការផ្លាស់ប្តូរឌីជីថលបញ្ចូលគ្នានៅក្នុងតំបន់អាស៊ានដែលជាយុទ្ធសាស្ត្រគន្លឹះមួយសម្រាប់តំបន់នេះចេញពីវិបត្ដិជម្ងឺកូវិត-១៩ ។ កិច្ចប្រជុំជាក់ស្តែងរយៈពេល ២ ថ្ងៃ ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងគមនាគមន៍និងពហុព័ត៌មាន ប្រទេសម៉ាឡេស៊ី លោកសៃហ្វូឌិន អាប់ឌុលឡា និងមានការចូលរួមពីសមភាគីរបស់លោកមកពីប្រទេសសមាជិកអាស៊ាន ដោយរដ្ឋមន្រ្តីអាស៊ានក៏បានជួបពិភាក្សាជាមួយសមភាគីរបស់ពួកគេមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌាសហរដ្ឋអាមេរិក និងសហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ។

រដ្ឋមន្រ្តីអាស៊ាន បានសម្តែងការកោតសរសើរចំពោះការជំរុញយ៉ាងសកម្មនិងជោគជ័យរបស់ប្រទេសចិន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន ឆ្នាំ២០២០ ការបង្កើតភាពជាដៃគូសេដ្ឋកិច្ចឌីជីថលអាស៊ាន-ចិន និងសកម្មភាពលើប្រធានបទជាច្រើន រួមមានបច្ចេកវិទ្យាឌីជីថលក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ការប្រើប្រាស់បណ្តាញ5G, និងការប្រែក្លាយឌីជីថលឧស្សាហកម្ម ដោយជំនះនូវផលប៉ះពាល់អវិជ្ជមាននៃជម្ងឺកូវិត-19។ ប្រទេសអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1967 មានប្រទេសព្រុយយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសវៀតណាម។