នៅក្នុងប្រទេសកម្ពុជាគឺមានសត្វព្រៃជាច្រើនប្រភេទដែលកំពុងតែរស់នៅ។ ប៉ុន្តែក្នុងនោះសត្វព្រៃមួយចំនួនកំពុងតែទទួលនូវការបាត់បង់យ៉ាងច្រើនផងដែរ ។ ទន្ទឹមនឹងការបាត់បង់ សត្វព្រៃមួយចំនួនក៏ស្ទើរតែផុតពូជបាត់ទៅហើយ ចំណែកឯសត្វព្រៃមួយចំនួនទៀតក៏បានផុតពូជពីក្នុងប្រទេសកម្ពុជាតែម្ដង។ បើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់អង្គការ WCS បានបញ្ជាក់ថាសត្វព្រៃមួយចំនួនដែលជិតនឹងបាត់បង់ទាំងអស់នេះ គឺជាសត្វព្រៃដែលជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ ហើយពួកវាក៏កំពុងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ផងដែរ ដែលតម្រូវ និងទាមទារឲ្យមានការការពារ អភិរក្សជាចាំបាច់ដល់ពួកគេ។ តោះខាងក្រោមនេះគឺជាប្រភេទសត្វព្រៃដែលជិតផុតពូជទាំងអស់នោះ៖
១. ទោចថ្ពាល់លឿង (Yellow-cheeked Crested Gibbon)


២. សត្វខ្ទីង (Gaur)


៣. សត្វត្រយ៉ងយក្ស (Giant Ibis)


៤. រមាំង (Eld’s Deer)


៥. ខ្លារខិន (Leopard)


៦. ទន្សោង (Banteng)


៧. ដំរីព្រៃ (Asian Elephant)


៨. ស្វាកន្ទុយស (Black-shanked Douc langur)


៩. ខ្លាពពក (Clouded Leopard)


១០. ខ្លាធំ (Tiger)


១១. ក្ញោក (Green Peafowl)


១២. សត្វខ្សឹប(Bengal Florican)


១៣. ត្រដក់ធំ (Greater Adjutant)


១៤. ភេរោមច្រមុះ (Hairy-nosed Otter)


១៥. ត្មាត (Vulture)


១៦. ត្រយ៉ងចង្កំកស (White-shouldered Ibis)