ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកបាកាន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ចុះបង្រ្កាបករណីជួញដូរ និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កាលពីវេលាកណ្ដាលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ យី ឆើត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ។

ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ សមត្ថកិច្ចការឆែកឆេរ រកឃើញវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូចៗ, ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២កំប្លេ, កាំភ្លើងស្នប់ចំនួន២ដើម និងម៉ូតូចាស់ៗចំនួន៤គ្រឿង ។ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការតាមនីតិវិធី ៕