កីឡាករវ័យ ៣១ឆ្នាំនេះ បង្ហាញខ្លួនជាង ២០០ប្រកួតអោយក្រុម Southampton ចាប់តាំងពីផ្លាស់មកពីក្រុមតោខៀវ Chelsea ក្នុងឆ្នាំ ២០១៥៕ កីឡាករ Ryan Bertrand ត្រូវបានក្លឹបលោក Mikel Arteta ចាប់អារម្មណ៍​ ដោយចង់នាំយករូបគេមករួមក្លឹបក្នុងខែមករានេះ៕ កីឡាករសញ្ជាតិអង់គ្លេសនេះ សល់កុងត្រានៅក្រុម Southampton ត្រឹមតែ៦ខែទៀតប៉ុណ្ណោះ៕

យោងទៅតាមសារព័ត៌មាន Goal បានចុះផ្សាយថា​”ថ្នាក់ដឹកនាំក្រុម Southampton មិនបន្តកុងត្រាអោយកីឡាករ Bertrand នោះទេ ហើយគ្រោងនឹងលក់រូបគេក្នុងរដូវកាលដោះដូរកីឡាករនាខែមករានេះ”៕

ប្រភព: Sportsmole