ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីមុខស្រស់កញ្ញា ថន លក្ខិណា នៅតែមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ ក៏ដូចមានការងារជាបន្តបន្ទាប់ខណៈពេលដែលប្រទេសកំពុងជួបវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។


ពិធីការិនីខាងលើនេះ នៅតែមានការងារជាហូរហែឥតដាច់ ជាពិសសគឺនាងបានឈរជើងយ៉ាងរឹងមាំនៅក្នុងទ្រនំហង្សមាស ក៏ដូចជាមានកម្មវិធីក្រៅផ្លូវការច្រើនផ្សេងទៀតដែលនាងហាក់ដូចជាមានភាពមមាញឹកយ៉ាងខ្លាំង ខណៈពេលដែលអ្នកសិល្បៈដទៃផ្សេងទៀតមួយចំនួនបែរជាទំនេរ និងអ្នកខ្លះត្អូញត្អែរពីបញ្ហាសេដ្ឋកិច្ឋជាប់គាំងជាខ្លាំងព្រោះតែមិនមានការឡើងឆាកសម្តែងក្នុងរដូវកាលកូវីដនេះ។


ទោះបីជាយ៉ាងណាបើគេងាកមកមើលពីសម្រស់របស់កញ្ញា ថន លក្ខិណា វិញឃើញថានាងនៅតែរក្សាបានភាពស្រស់ស្អាត និងក្មេងវ័យដដែល ស្របពេលដែលនាងជាតារាដែលមិនសូវធ្លាប់ជួបពត៌មានរឿងអាស្រូវនៃវិបត្តិស្នេហាដូចទៅនឹងតារាមួយចំនួនក្នុងវិស័យសិល្បៈនេះ។


ប្រភពមួយបានលើកឡើងថា ការដែលនាងនៅតែរក្សាបានភាពស្រស់ស្អាតបែបនេះ ព្រោះតែនាងមិនសូវមានពេលរវីរវល់ទៅគិតនឹងរឿងស្នេហា ទើបធ្វើឲ្យតារាស្រីខាងលើនេះមិនសូវមានទុក្ខកង្វល់ច្រើន ខណៈពេលដែលសម្រស់របស់នាងនៅតែស្រស់ស្អាតស្ថិតស្ថេរជានិច្ច៕