ខេត្តបន្ទាយមានជ័យ៖ កាលពីម្សិលមិញមានពលករខ្មែរម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ហើយពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងតាមស្វែងរកចាប់ខ្លួនត្រឡប់មកវិញ។

យោងតាមគណនីហ្វេសប៊ុក រ័ត្ន ដាស៊ីណង់ បានបង្ហោះថា « សេចក្តីជូនដំណឹង គាត់ឈ្មោះ ខា រិន អាយុ ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័កវិទ្យាល័យមង្គលបូរី ពីក្បាលព្រលប់នេះ នាថ្ងៃ២២ មករា ២០២១ គាត់ទើបវិលត្រលប់ពីប្រទេសថៃ ។ សូមអ្នកពាក់ព័ន្ឋ មេត្តាជួយស្រាវជ្រាវស្វែងរកអោយត្រលប់មកវិញ ។សូមអរគុណ»៕