ភ្នំពេញ ៖ តារាចម្រៀងដែលធ្លាប់តែទទួលបានប្រជាប្រិយភាពកាលពីពេលកន្លងមក លោក សាន ផានិត និងធ្លាប់ជួបប្រទះនឹងរឿងអាស្រូវដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនជាប់ខ្លួន ខណៈពេលដែលលោកក៏ធ្លាប់បានសារភាពថាលោកពិតធ្លាប់ជាជនរងគ្រោះនៃថ្នាំញៀនពិតមែន ប៉ុន្តែក្រោយមកលោកក៏បានកែខ្លួនជាថ្មី ដែលពេលនេះហាក់ធ្វើឲ្យលោក អាចចូលប្រឡូកនៅវិស័យសិល្បៈជាថ្មីម្ដងទៀតបាន។

អ្វីដែលកាន់តែធ្វើឲ្យទស្សនិក ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់នោះ ម្ចាស់បទ “ជាប់រវល់” រូបនេះបានរកឃើញពន្លឺជីវិតជាថ្មីនៅរយៈពេលប៉ុន្មានឆ្នាំក្រោយមកនេះ ដោយលោកបានកសាងគ្រួសារ និងមានទ្រព្យសម្បត្តិមួយចំនួនផ្ទាល់ខ្លួនថែមទៀតផង។


ស្រាប់តែម្សិលមិញនេះ គេបានឃើញលោក សាន ផានិត បានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញពីជើងរបស់លោកកំពុងតែរងគ្រោះព្រោះតែការកំពប់ទឹកខ្លាញ់ក្ដៅស្រោចលើជើង ដែលមើលទៅហាក់ដូចជាធ្ងន់ធ្ងរណាស់។ ក្នុងសារនោះមានសេចក្ដីថា “ហុី ! ខ្ញុំហើយខ្ញុំ ការងារទើបនិងចាប់ផ្តើមមាននិងShowនៅខាងមុខខ្លះផង សែដណាស់ ក្រពប់ខ្ទះខ្លាញ់ស្រោចលើជើងចូល៣ថ្ងៃហើយ ។”


ទោះបីជាយ៉ាងណាមិត្តភក្តិ រួមទាំងអ្នកគាំទ្រមួយចំនួនបានចូលទៅខំមិនលើកទឹកចិត្ត ក៏ដូចជាជូនពរឲ្យលោកឆាប់បានជាសះស្បើយឡើងវិញ និងឲ្យលោកមានបម្រុងប្រយ័ត្នជាងនេះនៅពេលក្រោយ៕