ប្រទេសថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Thairesidents បានឲ្យដឹងថា ក្រុមគ្រួសារថៃ មួយចំនួនមានបំណុលជាមធ្យមប្រហែល៤៨០ ០០០បាត ឬ១៦០ ០០ដុល្លារ ក្នុងឆ្នាំ២០២០ ដែលកើនឡើង៤២ភាគរយ ចាប់ពីឆ្នាំ២០១៩ នេះបើយោងតាមការស្ទង់មតិដោយសភាពាណិជ្ជកម្មថៃ (TCC) ។

សាកលវិទ្យាធិការដ្ឋានលោក Tanawat Polvichai ដែលជាប្រធានទីប្រឹក្សាមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច​ និងពាណិជ្ជកម្មបានធ្វើការស្ទង់មតិក្នុងឆ្នាំ២០២០ លើមនុស្សប្រមាណ១​២២ ៩នាក់ នៅទូទាំងប្រទេសក្នុងកំឡុងថ្ងៃទី១៨-២៧ ខែធ្នូឆ្នាំ ២០២០ ។

ដោយលោកបានគូសបញ្ជាក់ថា ៩០,៧ភាគរយ នៃអ្នកឆ្លើយសំណួរបាននិយាយថាពួកគេជំពាក់បំណុលហើយ៩,៣ ភាគរយមិនមានបំណុលទេ។ បំណុលមធ្យមរបស់គ្រួសារនីមួយៗមានចំនួនប្រហែល៤៨៣​ ៩៥០បាត ដែលកើនឡើង៤២,៣ ភាគរយធៀប​ នឹងឆ្នាំមុន។

សភាពាណិជ្ជកម្មថៃ បាននិយាយថា ការរីករាលដាលនៃ Covid-19 ក៏បណ្តាលឱ្យមានបំណុលខ្ពស់ក្នុងចំណោមអ្នកខ្ចី ៕