ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលអតីតតារាចម្រៀង និងជាអ្នកលក់ឡេដ៏ល្បីមួយរូបអ្នកនាង អឿន ម៉ូលីកា ត្រូវបានធ្វើឲ្យមហាជនមានការជជីកសួរជាបន្តបន្ទាប់ ខណៈពេលដែលនាងបានបង្ហាញខ្លួននៅឯសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសុក្រនេះតែម្ដង។


ខណៈពេលដែលការបង្ហាញខ្លួនរបស់អតីតតារាស្រីខាងលើនៅឯតុលាការមិនទាន់មានការបកស្រាយឲ្យបានច្បាស់លាស់នៅឡើយទេ ថាតើមានរឿងអ្វីបានជាអ្នកនាងត្រូវបង្ហាញខ្លួននៅតុលាការយ៉ាងដូច្នេះ? យ៉ាងណាមិញគេក៏បានឃើញនាងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ថ្ងៃនេះចែកាមានរឿងត្រូវឡើងតុលាការជាបន្ទាន់។


ទោះបីជាយ៉ាងណាគេមិនទាន់ឃើញនាងមានការបកស្រាយឲ្យបានច្រើនជាងនេះឡើយទេ ដោយគេនឹងរង់ចាំការបកស្រាយបន្ថែមនៅពេលក្រោយអតីតតារាស្រីឡើងតុលាការរួច៕