ត្រសក់ ស្ដាប់ហើយគ្នាយើងគ្រប់គ្នាសឹងតែធ្វើព្រងើយ ព្រោះគ្រាន់តែជាបន្លែធម្មតាមួយប្រភេទតែប៉ុណ្ណោះ។ ប៉ុន្ដែបន្លែមួយប្រភេទនេះ នឹងលែងជាបន្លែធម្មតា ក្រោយអានអត្ថបទនេះចប់។

១. ជួយរាងកាយឱ្យមានជាតិទឹកគ្រប់គ្រាន់៖ ពេលយើងមានជាតិទឹកគ្រប់គ្រាន់ យើងអាចរក្សាកម្ដៅក្នុងខ្លួនឱ្យមានតុល្យភាព ប្រព័ន្ធសរសៃឈាម បេះដូងមានសុខភាពល្អ និងសម្អាតជាតិពុលក្នុងខ្លួន។ មិនតែប៉ុណ្ណោះ សរីរាង្គគ្រឿងក្នុងយើង អាចបំពេញមុខងារបានយ៉ាងល្អពេញមួយថ្ងៃ។

២. រក្សាសម្ពាធឈាមល្អ៖ ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង សុទ្ធតែជាប្រភេទជំងឺដែលអាចបំផ្លាញយើងទាំងអស់។ ប៉ុន្ដែទឹកត្រសក់អាចបញ្ជុះសម្ពាធឈាមបានដោយសារ ទឹកត្រសក់នេះមិនមានផ្ទុកជាតិសូដ្យូម។

៣. ជួយស្បែក៖ ចង់បានស្បែកកាន់តែល្អប្រសើរ ទឹកត្រសក់ជាជម្រើសដ៏ល្អឥតខ្ចោះ ព្រោះជាតិ Silicaដែលមានក្នុងត្រសក់ ក៏ជាភ្នាក់ងារជួយកុំឱ្យស្បែករមាស់ និងជួយឱ្យស្បែកស្អាត។

៤. ប្រឆាំងមហារីក៖ ទឹកត្រសក់ ជាជម្រើសដ៏ល្អ បើចង់ការពារមហារីក បើទោះវាមិនអាចជួយការពារបានទាំងស្រុងក៏ដោយ៕