នៅពេលខ្លះ ដោយសារតែជំងឺ ការរលាកក្រពះពោះវៀន និងអាកាសធាតុក្ដៅ ធ្វើឱ្យយើងបាត់បង់ជាតិទឹកក្នុងខ្លួនច្រើនជាងធម្មតា ហើយកុមារតូចៗក៏មានបញ្ហាខ្សោះជាតិទឹកនេះដូចគ្នា។ ហើយកត្តាមួយចំនួនខាងក្រោមនេះអាចបញ្ជាក់បានថាទារកកំពុងខ្សោះជាតិទឹកហើយ។

១. បបូរមាត់ស្ងួត និងប្រេះ៖ នេះគឺជារោគសញ្ញាទូទៅ និងដំបូងបំផុតនៃការខ្សោះជាតិទឹកដែលកើតឡើងលើកុមារតូចៗ។

២. ខោទឹកនោមស្ងួត៖ ជាធម្មតា ក្មេងតូចៗនោមញឹកញាប់ណាស់ ហើយជារៀងរាល់បីទៅបួនម៉ោង ខោទឹកនោមរបស់ពួកគេប្រាកដជាសើមជាមិនខាន។ មួយវិញទៀត ទឹកនោមសស្រអាប់ និងមានកំហាប់ក៏អាចជាសញ្ញានៃការខ្សោះជាតិទឹកផងដែរ។

៣. យំគ្មានទឹកភ្នែក៖ ការបាត់បង់ជាតិទឹកច្រើនជ្រុលពីក្នុងរាងកាយ ក៏អាចធ្វើឱ្យក្មេងរញ៉ាំរញ៉ូវដែរ ហើយនៅពេលដែលយំគឺមិនមានទឹកភ្នែកឡើយ។ សញ្ញានេះ បញ្ជាក់ថា កម្រិតជាតិទឹកនៅក្នុងខ្លួនរបស់ក្មេងធ្លាក់ចុះយ៉ាងខ្លាំង។

៤. គេងច្រើន៖ ជាមួយគ្នានេះដែរ ការខ្សោះជាតិទឹកក៏អាចប៉ះពាល់ដល់អារម្មណ៍របស់ក្មេងដែរ។ វាធ្វើឱ្យពួកគេល្ហិតល្ហៃ និងគេងច្រើនជ្រុល។ លើសពីនេះ ភ្នែករបស់ក្មេងនឹងមានសភាពខូងជ្រៅ រីឯថ្ពាល់នឹងចាប់ផ្ដើមផងថែមទៀត៕