ក្លឹប Wolves កំពុងសម្លឹងឃើញកីឡាករ Douglas Costa របស់សេះបង្កង់ Juventus៕ ខ្សែប្រយុទ្ធស្លាបដែលមានល្បឿនលឿនរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្រុម Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង៕ យោងទៅតាមសារព័ត៌មាន The Telegraph បានអោយដឹងថា បើទោះបីជា Costa កំពុងតែនៅលីគអាល្លឺម៉ង់ រូបគេក៏អាចនឹងត្រូវផ្លាស់មកក្រុមកញ្ជ្រោង Wolves បានដូចគ្នាប្រសិនបើការចរចារតម្លៃត្រូវគ្នាជាមួយក្លឹប Juventus៕

កាលពីឆ្នាំ ២០១៨ Costa បានផ្លាស់មក ពីក្រុម Bayern Munich ក្នុងតម្លៃ ៤០លានយូរ៉ូ ចំណាយពេល២ឆ្នាំនៅ Juventus ដោយឈ្នះពានលីគកំពូលអុីតាលី ២លើក និង Supercoppa Italiana មួយលើកផងដែរ៕

ប្រភព: The Mirror