ភ្នំពេញ ៖ កាលពីពេលកន្លងទៅនេះមានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈពេលដែលភរិយាលោកឧកញ៉ា ឌួង ឆាយ បានចេញមុខមកប្រកាសពីការលែងលះគ្នាយ៉ាងដាច់ស្រេចរវាងខខ្លួន និងស្វាមី។


ជុំវិញរឿងរ៉ាវលែងលះគ្នានេះដែរ ត្រូវបានមហាជននាំគ្នាលើកឡើងថាស្វាមីភរិយាអ្នកទាំងពីរនេះមិនសមសម្រេចចិត្តបែបនេះសោះ ខណៈពេលដែលកូនៗនៅតូចនៅឡើយ។


បន្ទាប់ពីបានលែងគ្នារួចរាល់​គេតែងតែសង្កេតឃើញលោកឧកញ៉ា ឌួង ឆាយ នៅតែសុំអនុញ្ញាតពីអតីតភរិយា ដោយសុំយកកូនមកគេងជាមួយជារឿយៗ ជួនកាលលោកសុំយកកូនទៅញ៉ាំនេះញ៉ានោះជាដើម។


ទោះបីជាយ៉ាងណាក៏ដោយ ងាកមកមើលអតីតភរិយារបស់ ឧកញ៉ា ដួង ឆាយ វិញគេសង្កេតឃើញលោកជំទាវហាក់ដូចជាមិនសូវសប្បាយចិត្តនឹងរឿងលែងលះគ្នានេះប៉ុន្មានដែរ ដោយជួនកាលឃើញលោកជំទាវផុសពាក្យពេចន៍ភ្ញាក់រលឹកមួយចំនួន ដែលជាសារសម្រាប់ដាសតឿនខ្លួនឯង និងជួនកាលក៏បង្ហោះរូបជាមួយនឹងកូនៗតូចៗរបស់ខ្លួន។


ជាក់ស្តែងកាលពីពេលថ្មីៗនេះដែរ គេបានឃើញលោកជំទាវខាងលើ ទៅវត្តដោយលើកដៃប្រណម្យ និងបង្ហោះសារមួយមានខ្លឹមសារថា “ថ្ងៃនេះជាថ្ងៃសីល៍ ត្រូវនឹងថ្ងៃ 21.01.2021 នាងខ្ញុំបានយកចង្ហាន់ មកប្រគេនព្រះសង្ឃ នឹងមកធ្វេីបុណ្យបាន7វត្ត ដេីម្បីសុំសេចក្តីសុខ នឹងជួបតែមនុស្សល្អៗនៅក្នុងជិវិត សូមអោយទុក្ខកង្វល់ទាំងអស់រលាយបាត់ ហេីយសុំអោយអស់កម្មពារចាប់ពីពេលនេះតទៅ 🙏🏻🖤👩🏻🖤🙏🏻 Deth Malina”៕