ខ្សែបម្រើវ័យ ២២ឆ្នាំនេះ បានចុះកុងត្រាជាមួយក្រុម Manchester City កាលពីឆ្នាំ ២០១៧-២០១៩ ក៏ប៉ុន្តែរូបគេមិនបានបង្ហាញខ្លួនសូម្បីមួយប្រកួតអោយក្រុមមេឃខៀវ បន្ទាប់មកកីឡាករសញ្ជាតិប្រេសុីលនេះ ក៏ត្រូវក្រុម Girono ខ្ចីជើង ដោយកាលពីរដូវកាលមុនក្លឹប Aston Villa បានទិញរូបគេពី Man City៕

កីឡាករ Douglas Luiz បានបង្ហាញខ្លួន ១៦ប្រកួត ដោយបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២លើក រូបគេបានលេង ៩០នាទីពេញនៅពេលដែល Aston Villa ចាញ់អតីតក្រុមរបស់ខ្លួន Man City ២-០៕

យោងទៅតាមសារព័ត៌មាន The Athletic បានអោយដឹងថា លោក Pep មានចំណាប់អារម្មណ៍លើ Luiz និងចង់នាំរូបគេត្រឡប់មកកីឡាដ្ឋាន Etihad វិញ៕ Luiz នៅសល់កុងត្រាជាមួយក្រុម Aston Villa រហូតដល់ឆ្នាំខែមិថុនា ឆ្នាំ ២០២៣៕

ប្រភព: Sportsmole