រដ្ឋាភិបាលជប៉ុន មានផែនការកាត់បន្ថយកាកសំណល់ប្លាស្ទិក ដោយធ្វើការជាមួយវិស័យឯកជន លើការកែច្នៃឡើងវិញ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក Koizumi Shinjiro បានធ្វើទស្សនកិច្ចនៅសហព័ន្ធពាណិជ្ជកម្មជប៉ុនឬហៅថា Keidanren ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៏សេដ្ឋកិច្ចបៃតង។ ផែនការនេះ នឹងត្រូវបង្កើតគណៈកម្មការរួមមួយ ដែលនឹងជម្រុញការបែងចែកផ្នែករដ្ឋនិងឯកជន នូវបច្ចេកវិទ្យានិងប្រព័ន្ធថ្មី សម្រាប់កាកែច្នៃប្លាស្ទិក។

លោក Koizumi បាននិយាយថាលោកមានបំណងប្រើប្រាស់ជំនាញលំដាប់ពិភពលោក ដែលក្រុមហ៊ុនជប៉ុនមាន និងធ្វើឱ្យប្រទេសនេះក្លាយជាមេដឹកនាំពិភពលោកលើវិស័យកែច្នៃឡើងវិញនេះ។ លោកបន្ថែមថា គម្រោងរួមគ្នានេះនឹងជួយកាត់បន្ថយកាកសំណល់និងដោះស្រាយការបំពុលបរិស្ថានពិភពលោក។