១.ញ៉ាំទឹកឲ្យបានច្រើន៖ ហេតុអីអត្ថបទណា ក៏ណែនាំឲ្យញ៉ាំទឹកអឺចឹង? ទឹក ជារបស់ចាំបាច់បំផុត សម្រាប់ជីវិតមនុស្ស សត្វ និងដើមឈើ។ គ្មានទឹក គឺគ្មានជីវិត។ ស្បែក ក៏ដូចគ្នា ចង់បានស្បែកស្អាត ត្រូវញ៉ាំទឹក ឲ្យបានច្រើន ដើម្បីផ្តល់សំណើម និងភាពយឺត។

២.លំហាត់ប្រាណមុខ៖ លំហាត់ប្រាណមុខ អាចជួយឲ្យស្បែក ដែលកំពុងយារធ្លាក់ទៅជាតឹងណែនហើយមានសុខភាពល្អ។ លំហាត់ប្រាណមុខ មានដូចជា ការព្រិចស្បែកមុខ ការបិទបើកភ្នែក និងការញាក់មុខញាក់មាត់ជា ដើម។

៣.ការម៉ាស្សាមុខ៖ ប្រហាក់ប្រហែល នឹងការហាត់ប្រាណមុខដែរ ប៉ុន្តែ វាងាយស្រួល ដោយសារអ្នកមិនសូវហត់មុខ ដោយគ្រានតែអ្នក ប្រើដៃម៉ាស្សាលើផ្ទៃមុខ។ អ្នកអាចប្រើក្រែម ឬគ្រឿងផ្សំធម្មជាតិ ដើម្បីជាជំនួយបន្ថែម។

៤.ត្រសក់៖ អ្នកអាចចិតត្រសក់ ឬកៀបយកទឹក មកលាបលើមុខ ដើម្បីជួយថែរក្សា និងផ្តល់សំណើមដល់ស្បែក។

៥.ប្រើក្រែមការពារកម្តៅថ្ងៃ៖ ក្រែមការពារកម្តៅថ្ងៃ អាចការពារអ្នក ពីបញ្ហាស្បែកផ្សេងៗ ដូចជា ស្នាមជ្រួញ ស្នាមខ្មៅ និងការយារធ្លាក់ស្បែក។

៦.ញ៉ាំអាហារមានសុខភាពល្អ៖ បន្លែ និងផ្លែឈើ ជារបស់ចាំបាច់ សម្រាប់អ្នកចង់បានស្បែកស្អាត៕