ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្ស Panasonic របស់ប្រទេសជប៉ុន បានផលិតប្រអប់ផ្ទុកវ៉ាក់សាំងការពារមេរោគ ដែលត្រូវរក្សាសីតុណ្ហភាព។ ក្រុមហ៊ុននិយាយថាផលិតផលនេះនឹងមានការរៀបចំដោយសេវាកម្មដឹកជញ្ជូន។

ក្រុមហ៊ុន Panasonic ប្រើបច្ចេកវិទ្យា ដើម្បីជួយរក្សាសីតុណ្ហភាពទាបនៅខាងក្នុងប្រអប់។ មន្ត្រីក្រុមហ៊ុននិយាយថាទឹកកកស្ងួតត្រូវបានប្រើដើម្បីរក្សាសីតុណ្ហភាពក្រោមដក ៧០ អង្សាសេ ហើយម៉ូដែលធំអាចរក្សាកម្រិតនោះបានរហូតដល់ ១៨ ថ្ងៃ។ ក្រុមហ៊ុននិយាយថាប្រអប់នេះមានសមត្ថភាពរក្សាទុកវ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។

រដ្ឋាភិបាលជប៉ុនបានចេញបញ្ជាឱ្យវ៉ាក់សាំង ត្រូវតែរក្សាទុកក្នុងកំរិតប្រហែលដក ៧៥ អង្សារ។ ក្រុមហ៊ុន Panasonic គ្រោងនឹងចាប់ផ្តើមលក់ប្រអប់នៅដើមខែមេសា បន្ទាប់ពីការផ្តល់គំរូដល់ក្រុមហ៊ុនឱសថនិងក្រុមហ៊ុនដឹកជញ្ជូន។