ភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយបន្ទាប់ពីតារាសម្តែងដ៏មានប្រជាប្រិយភាព និងពោរពេញទៅដោយមន្តស្នេហ៍ លោក អ៊ុន សិទ្ធា ត្រូវបានជនមិនស្គាល់មុខលួចបង្កើតគណនីហ្វេសប៊ុកដោយបានដាក់ឈ្មោះ និងរូបរបស់លោកក្នុងរូបភាពជាចេតនាមិនល្អ ដើម្បីបំផ្លាញកិត្តិយស។


ក្នុងខ្លឹមសារ ដែលត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ដោយបានឃើញជននោះឆាតទៅបុគ្គលមួយចំនួនដោយការប្រើប្រាស់ពាក្យពេចន៍មិនល្អ ប្រាសចាកសីលធម៌ ក៏ដូចជាឆាតទៅគេក្នុងន័យបបួលរួមភេទផងដែរ។


ភ្លាមៗនោះដែរ គេក៏សង្កេតឃើញតារាប្រសុសខាងលើធ្វើការបដិសេធ និងស្នើរសុំឲ្យប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកុំឲ្យមានការយល់ច្រឡំលើរូបលោក ហើយលោកថាទង្វើនេះជាទង្វើអសីលធម៌បំផុតសម្រាប់ខ្លួន។


លោក អ៊ុន សិទ្ធា ក៏បានបង្ហោះសារផ្តាំផ្ញើរមួយថា “សូមបងប្អូនប្រុង ប្រយ័ត្ន បុគ្គល ម្នាក់ នេះផង មិនដឹងគាត់មានជំងឺអីទេ ! ឆាតបបួលគេមកដេកជាមួយ ស្ទេីតែគ្រប់គ្នា ។
បេីមិនចូលចិត្តខ្ញុំទេ ក៏មិនគួរធ្វេីដាក់ខ្ញុំដល់ថ្នាក់នេះដែរ
សូមបងប្អូនជួយ report បុគ្គល ម្នាក់ នេះផង ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ ។
សូម អរគុណ 🙏”៕