ពានរង្វាន់សប្បុរសធម៌នេះធ្វើឡើងត្រឹមរយៈពេល ៤ថ្ងៃប៉ុណ្ណោះដោយមានក្រុម៤ចូលរួមគឺ វិសាខា,អង្គរថាយហ្គឺ,ព្រះខ័នរាជស្វាយរៀង និង Tiffy Army៕ កាលពីថ្ងៃទី ២០ ក្រុម វិសាខា បានយកឈ្នះ ក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងលិទ្ធផល ២-១ ដោយកាលពីម្សិលមិញក្រុម Tiffy Army បានទទួលបរាជ័យរបស់ក្រុម អង្គរថាយហ្គឺក្នុងលិទ្ធផល ១-០៕

ដូច្នេះក្រុម វិសាខា និង អង្គរថាយហ្គឺ ត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សប្បុរសធម៌នេះ នៅថ្ងអាទិត្យ ទី២៤ ចំណែកក្រុម Tiffy Army និង ព្រះខ័នរាជស្វាយរៀង ត្រូវជួបគ្នានៅថ្ងៃទី ២៣ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខបី៕

គួរបញ្ជាក់ផងដែរថា ពានរង្វាន់សប្បុរសធម៌នេះ គ្រប់ការប្រកួតធ្វើឡើងនៅទឹកដីខេត្តសៀមរាប ក្នុងកីឡាដ្ឋាន អេស អរ យូ របស់ក្លឹប សៀមរាប យូណាយធីត៕

រូបភាព: Angkor Tiger FC, Visaka FC, Tiffy Army, Preah Khan Reach Svay Rieng ,Siem Reap United