បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃកូវីដ-១៩ ​ចំនួន ៦៥៦ ៧៣៦នាក់ និងករណីស្លាប់ថ្មី ១៦ ៣១៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើងដល់ជាង៩៨លាននាក់ និងស្លាប់ជិត២,១លាននាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ថា នៅលើពិភពលោក មានអ្នកឆ្លងសរុប ៩៨ ០៥១ ៥១២នាក់ ស្លាប់ ២ ០៩៨ ៧៣៦នាក់ និងជាសះស្បើយ ៧០ ៤៤៨ ៣៧៧នាក់។

សហរដ្ឋអាមេរិក មានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ អាមេរិកមានអ្នកឆ្លងសរុប ២៥ ១៨៨ ១៥៧នាក់ (ឆ្លងថ្មី ១៨៥ ៨២៩នាក់) ស្លាប់ ៤២០ ០២៨នាក់ (ស្លាប់ថ្មី ៤ ១០៦នាក់) និងជាសះស្បើយ ១៥ ១០០ ៩៩១នាក់។

ឥណ្ឌាជាប្រទេសមានអ្នកឆ្លងច្រើន បន្ទាប់ពីអាមេរិក ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១០ ៦២៦ ២០០នាក់​ (ឆ្លងថ្មី ១៤ ៤៨១នាក់) ស្លាប់ ១៥៣ ០៦៧នាក់ (ស្លាប់ថ្មី ១៦១នាក់) និងជាសះស្បើយ ១០ ២៨២ ៨៨៩នាក់។​

ដោយឡែកប្រទេស ដែលមានអ្នកឆ្លងច្រើន បន្ទាប់ពីប្រទេសទាំង២នេះ រួមមាន ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ…ជាដើម៕