ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ យប់មិញនេះ កម្មវិធីសំនៀងពេជ្រ​NNP បានបញ្ចប់ដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយបានរកឃើញម្ចាស់ពានរង្វាន់ មានឈ្មោះ សិលា ដារ៉ូ ដែលបេក្ខជនរូបនេះមានទាំងសំឡេងពីរោះ ហើយថែមទាំងមានរូបរាងស្រស់សង្ហាថែមទៀតផង។


ក្នុងនោះផងដែរគេបានឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះសារមួយថា “ចូលរួមអបអរសាទរម្ចាស់ពាន សំនៀងពេជ្រ NNP សិលា ដារ៉ូ ដែលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ រហូតទទួលជោគជ័យថ្ងៃនេះ ដោយទទួលប្រាក់រង្វាន់ ៤០លានរៀល👏👏👏
បងក៏សូមអបអរប្អូន ភេក ស៊ីណាត ទទួលបានលេខ២ ប្រាក់រង្វាន់ ២០លានរៀល និងប្អូនស្រី អាន សុខកាន់ ទទួលបានចំណាត់ថ្នាក់លេខ៣ ប្រាក់រង្វាន់ ១០លានរៀល។ ចំណែកប្អូន៣នាក់ទៀត ទោះមិនទទួលចំណាត់ថ្នាក់ តែឃើញថាប្អូនមានសមត្ថភាព និងខិតខំប្រឹងប្រែង ជូនពាន សស្អាត បង្ហាញពីទឹកចិត្តបរិសុទ្ធម្នាក់មួយ និងថវិកាលើកទឹកចិត្តម្នាក់ ៨លានរៀលផងដែរ។
អរគុណគណៈកម្មការទាំង៣រូប ដែលវាយតម្លៃយ៉ាងល្អិតល្អន់ និងមានតម្លាភាព រហូតរកឃើញម្ចាស់ពាន👍”៕