រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាប បទល្មើស ពាក់ព័ន្ធការងារសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រវេសន៍ និងល្បែងស៊ីសងខុសច្បាប់ក្នុងរាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រចាំនោះ លោកស្នងការ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យអ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណា ដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារ ឬកំពុងតែធ្វើការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មើស បង្ក្រាបបទល្មើស ក៏ដូចជាកំពុងធ្វើការជំនាញសំខាន់ផ្សេងៗទៀត ។ ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចនោះ សមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន ៕