ភ្នំពេញ ៖ រឿងរ៉ាវពាក់ព័ន្ធនឹងការលាលែងដំណែងរបស់ Miss Grand Cambodia 2020 គឺជាព័ត៌មានដ៏រសើបមួយដែលអ្នកគាំទ្រភាគច្រើនតែងតែចង់ដឹង និងចង់ឲ្យមានការសម្របស្រួលគ្នារវាងអ្នកដឹកនាំក្នុងក្រុមហ៊ុន ជាមួយនឹងកញ្ញា សេង រដ្ឋា ផ្ទាល់តែម្ដង។


ជាក់ស្តែងបើយោងទៅតាមការបង្ហោះរបស់កញ្ញា សេង រដ្ឋា ដែលជា Miss Grand Cambodia បានលើកឡើងថានាងសុខចិត្តលាលែងពីតំណែងដ៏សំខាន់មួយនេះ ហើយនឹងវិលត្រឡប់ទៅរកជីវិតបែបធម្មតាដូចកាលពីមុនវិញ ហើយនាងក៏នឹងមានបំណងដាក់ពាក្យចូលរួមប្រកួតលើវិស័យបវរកញ្ញានេះនៅពេលក្រោយៗទៀត។


បន្ទាប់ពីមានរឿងរ៉ាវដ៏កក្រើកក្នុងសង្គមសិល្បៈរួចមក ស្រាប់តែគេឃើញអ្នកគ្រប់លើបញ្ហានេះគឺលោក អ៊ិន សុភិន បែរជាបង្ហោះសារមួយថា “រឿងដែលយើងត្រូវដោះស្រាយក្នុងពេលបច្ចុប្បន្ននេះគឺរឿងសេដ្ឋកិច្ចក្រុមហ៊ុន និងក្រុមគ្រួសារ ចំណែករឿងបវរកញ្ញាយើងទុកឲ្យផ្លូវច្បាប់ជាអ្នកដោះស្រាយចុះ សុំល្បីប៉ុណ្ណឹងបានហើយទុកពេលវេលាដោះស្រាយរឿងផ្សេងៗវិញ ហើយក៏សូមអរគុណគ្រប់យ៉ាង ដល់អ្នកគាំទ្រចាប់អារម្មណ៍រឿង Miss Grand Cambodia 2020″៕