កីឡាករវ័យក្មេង Jamal Musiala  ត្រូវបានបានកោះហៅមកចូលរួមក្រុមឈុតធំក្នុងរដូវកាលនេះ ដោយបានបង្ហាញខ្លួន ១៣ប្រកួត នឹងរកបាន ៣ គ្រាប់ផងដែរ៕ គួរបញ្ជាក់ផងដែរថាកីឡាករវ័យ ១៧ឆ្នាំរូបនេះ នៅជាប់កិច្ចសន្យាជាមួយក្រុមថ្នាលយុវជនរបស់ Byaern Munich នៅឡើយនោះទេ៕ សារព័ត៌មាន Goal បានចេញផ្សាយថា ក្លឹបយក្សអាល្លឺម៉ង់មួយនេះ ដូចជាមិនពេញចិត្តនៅការស្នើសុំថ្លៃនឿយហត់ ១០មុឺនផោនក្នុងមួយសប្តាហ៍របស់កីឡាករវ័យក្មេងនេះទេ៕ ក្រោយពីបរាជ័យក្នងការចរចារជាមួយ Bayern Munich កីឡាករ Musiala  ត្រូវបានក្លឹបធំៗ នៅអង់គ្លេស៣ ចាប់អារម្មណ៍គឺ Liverpool, Manchester City និង Manchester United៕ កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំរូបនេះ នឹងផុតកុងត្រាជាមួយ Bayern នៅឆ្នាំក្រោយ៕

ប្រភព: Sportsmole