រាជធានីភ្នំពេញ៖ ព័ត៌មានសុវត្ថិភាព សូមលោកអ្នកប្រយ័ត្នវេបសាយឆបោក ដែលជនខិលខូចប្រើប្រាស់ដើម្បីបន្លំយកព័ត៌មានសំខាន់ផ្ទាល់ខ្លួន ដូចជា៖ លេខប័ណ្ណឥណពន្ធ-ឥណទាន លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះ លេខខម្ងាត់ ។ល។

ដូច្នេះសូមពិនិត្យមើលវេបសាយឱ្យបានច្បាស់លាស់ ចៀសវាងធ្វើប្រតិបត្តិការលើវេបសាយដែលមានប្រភពមិនច្បាស់លាស់ និងសូមកុំឆ្លើយតបរាល់អ៊ីម៉ែល ទូរស័ព្ទ ឬសារអេឡិចត្រូនិកផ្សេងៗដែលព្យាយាមសួរអំពីព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនរបស់លោកអ្នក ជាដាច់ខាត។

សូមទាក់ទងមកធនាគារ អេស៊ីលីដា តាមរយៈ inquiry@acledabank.com.kh ឬទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ប្រសិនបើលោកអ្នកទទួលបានសំណើសុំព័ត៌មានសំខាន់ៗផ្ទាល់ខ្លួនខាងលើ ពីអ្នកណាម្នាក់ ឬពីអ៊ីម៉ែលដែលមិនមានប្រភពច្បាស់លាស់។

សូមបញ្ជាក់ថា ធនាគារមិនដែលស្នើសុំឲ្យអតិថិជនផ្ដល់លេខគណនី, លេខសម្ងាត់, ឬ OTP ឡើយ។