Atletico Madrid បានវាយបកយកឈ្នះក្រុម SD Eibar ក្នុងលិទ្ធផល ២-១៕ ដោយក្រុម Eibar បានស៊ុតនាំមុខមុនដោយបាល់ពិន័យ ១១ម៉ែត្រ សម្រេចបានដោយអ្នកចាំទី Dmitrovic បន្ទាប់មកជិតចប់វគ្គទី ១ នាទី ៤០ កីឡាករ Suarez បានស៊ុតតាមស្មើអោយក្រុមលោក Simeone៕ ការប្រកួតឈានដល់តង់ទី២ នាទី ៨៩ អតីតកីឡាកររបស់ Barcelona រូបនេះរកបានគ្រាប់បាល់ទី២ ជាគ្រាប់ជ័យជំនះ៕ ក្នុងរដូវកាលនេះ Suarez រកបាន ១១គ្រាប់ ដោយស្មើជាមួយ  Messi៕

ជ័យជំនះនេះ វាជួយអោយ At Madrid មាន ៤៤ពិន្ទុ ក្នុងការបង្ហញខ្លួន ១៨ប្រកួត តាមពីក្រោយដោយក្រុម Real Madrid មាន ៣៨ពិន្ទុ និងដាច់ក្រុមលេខ ៣ Barcelona រហូតដល់ ១០ពិន្ទុ៕