កាលពីយប់មិញហង្សក្រហម Liverpool បានបើកទ្វារកីឡាដ្ឋាន Anfield ស្វាគមន៍ក្រុម Burnley៕ ក្រុម Liverpool ធ្វើការសម្រុកជាខ្លាំងទៅលើក្រុមភ្ញៀវ ដោយស៊ុតរហូតទៅដល់ ២៧ជើង និងគ្រប់គ្រងបាល់រហូតដល ៧១%៕ ក៏ប៉ុន្តែបែរជាក្រុម Burnley ទៅវិញដែលរកបានគ្រាប់បាល់ ពោលគឺជិតចប់ការប្រកួតទៅហើយ នាទី៨៣ ក្រុមលោក Klopp បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើអោយក្រុមភ្ញៀវទទួលបានពិន័យ ១១ម៉ែត្រ៕ កីឡាករ Ashley Barnes ជាអ្នកសម្រចបានគ្រាប់ជ័យជំនះអោយ Burnley ៕

គួរបញ្ជាក់ផងដែរ ចាប់តាំងពីថ្ងៃ ២៣ ខែមេសា  ឆ្នាំ ២០១៧ ក្រុមហង្សក្រហម Liverpool មិនដែលចាញ៉ក្នុងដីនោះទេ នេះជាការបរាជ័យលើកតំបូងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស(Premier League)៕