ពេលវេលាពិតជាដេីរលឿនណាស់ ដូច្នេះហេីយយេីងគួរតែរក្សារនូវទំនាក់ទំនង និងអនុស្សាវរីយ៍ ជាមួយមនុស្ស៣ប្រភេទនេះអោយសោះ ដេីម្បីកុំអោយមានវិប្បដិសារី អស់មួយជីវិត។

លោកឪពុកនិងអ្នកម្តាយ៖ ពិតប្រាកដណាស់នៅលេីលោកនេះអ្នកដែលបារម្ហពីអ្នកគ្រប់ពេលវេលាគឺមានតែលោកឱពុកអ្នកម្តាយនោះទេ ។ បេីទោះបីលោកក្រលំបាកយ៉ាងណាដេីម្បីអ្នក លោកត្បិតត្បៀត ខំសន្សំសំចែដេីម្បីយកប្រាក់ផ្គត់ផ្គង់អ្នក ក្នុងនាមជាឪពុកម្ដាយមិនមែនដេីម្បីចង់ទទួលការតបស្នងសងគុណ តែលោកគ្រាន់តែសង្ឈឹមថា ពេលលោកចាស់ទៅនិងមានទីពុំនាក់ ពេលដែលលោកដេីរមិនរួច មានអ្នកចាំគ្រាលោកតែប៉ុណ្ណោះ កុំចាំដល់លោកអស់ជិវិត ហេីយទេីបនឹកឃេីញថា លោកគឺជាមនុស្សសំខាន់បំផុតក្នុងជីវិតអ្នក។

ប្តីប្រពន្ធ៖ ប្តីប្រពន្ធតែងតែទាស់សំដីគ្នា តែក៏មិនមែនធ្វេីមុខយក្យដាក់គ្នាយូរដែរ។ ប្តីប្រពន្ធដែលគោរពគ្នាមានតិចតួចណាស់ ប៉ុន្តែប្តីប្រពន្ធដែលតែងតែឈ្លោះគ្នាហេីយមិនលែងលះគ្នាបែរជាមានច្រេីនទៅវិញ។ អ្នកត្រូវចាំថា បេីទោះបីជាអ្នកក្រលំបាក គឺមានគេនៅតស៊ូជាមួយអ្នក អ្នកមានបានគឺមានគេនៅសោយសុខជាមួយអ្នក នៅពេលអ្នកចាស់ទៅ គឺមានគេនៅមេីលថែអ្នក ទាំងនេះហេីយដែលអ្នកមិនគូរភ្លេចប្តីប្រពន្ធយេីងឡេីយ។

អ្នកដែលជួយអ្នកក្នុងគ្រាលំបាកបំផុត៖ មិនថាមិត្តភក្រ័ មិនថាអ្នកណានោះទេ ខណៈដែលអ្នកកំពុងធ្លសក់ខ្លួនដុនដាប ស្រាប់តែមានគេមកជួយ ទាំងដែលគេមិនដែលគិតចង់បានការដឹងគុណត្រឡប់មកវិញឡេីយ។ ចូរថែរក្សាទំនាក់ទំនង និងមនោសញ្ចេតនាដ៏មានតំលែនេះដែលជាពន្លឺនៅក្នុងចិត្តរបស់អ្នកជានិរន្តរ៍។